Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ Pothe Thun
16/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើការងារប្រឈមនានា អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញ និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានបញ្ជាក់ថា អង្គការដៃគូទាំងអស់ត្រូវមានកិច្ចសហការល្អជាមួយក្រុមការងារទាំង៦ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងជាប្រព័ន្ធ។ ជាមួយគ្នានេះ សូមឱ្យសមាជិកទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងារបង្ការ និងទប់ស្កាត់តាមរយៈការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការជួញដូរមនុស្ស ជាពិសេសការធ្វើចំណាកស្រុកដោយគ្មានឯកសារ ឬតាមរយៈមេខ្យល់ខុសច្បាប់។

លោក ចឹក គឹមជុន បានជំរុញបន្ថែមដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរមនុស្សឱ្យបានទាន់ពេល កាត់ផ្តាច់បណ្តាញជួញដូរឱ្យបានដាច់ខាត ព្រមទាំងមានកិច្ចសហការជិតស្និទ្ធក្នុងការផ្តល់ការការពារ ដូចជាកន្លែងស្នាក់នៅបណ្ដោះអាសន្ន ការពិនិត្យសុខភាព ផ្តល់ប្រឹក្សាយោបល់ និងជួយសម្រួលដល់ការវិលត្រឡប់របស់ជនរងគ្រោះទៅកាន់គ្រួសារវិញ។ ជាមួយគ្នានេះ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សឱ្យបានទាំងស្រុង ការផ្សព្វផ្សាយត្រូវធ្វើឡើងឱ្យបានទូលំទូលាយគ្រប់រូបភាព និងគ្រប់ធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការការពារកុមារពីការរំលោភបំពាន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសពាក់ព័ន្ធដទៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃការផ្សព្វផ្សាយនេះគឺទៅលើប្រជាពលរដ្ឋទូទៅ យុវវ័យក្នុងសាលារៀន និងក្រៅសាលារៀន ព្រមទាំងជនដែលងាយរងគ្រោះ ដើម្បីកុំឱ្យពួកគាត់ចាញ់បោក និងធ្លាក់ខ្លួនជាជនរងគ្រោះ។ លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមកយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនស្ត្រីជាជនចាស់ជរា រស់នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៦ ជូនស្ត្រីជាជនចាស់ជរា រស់នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង

កម្ពុជា-ចិន សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅខេត្តសៀមរាប

កម្ពុជា-ចិន សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.