Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមត្រួតពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង

ដោយ Pothe Thun
26/09/2025
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមត្រួតពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវចូលរួមសម្អាត និងកម្ចាត់ការកកស្ទះ ក្នុងប្រព័ន្ធលូបង្ហូរទឹក និងទំនប់ប្រឡាយសាធារណៈ ដើម្បីសម្រួលលំហូរទឹក ធានាឱ្យមានលំហូរទឹកលឿនបំផុតនៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងថែរក្សាប្រព័ន្ធធារាសាស្ត្រ បុរាណ និងថ្មីឱ្យដំណើរការល្អ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើស្ថានភាពប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងភូមិសាស្ត្រស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចូលរួមដាក់លូថ្មី ឬពង្រីកលូដែលមានស្រាប់នៅតាមមុខផ្ទះ។ ការធ្វើដូច្នេះគឺជាការបន្ថែមប្រព័ន្ធបង្ហូរទឹកភ្លៀង ឬទឹកដក់ឱ្យហូរចូលទៅក្នុងប្រព័ន្ធលូធំ ដើម្បី បង្កើនល្បឿន និងសមត្ថភាពរំដោះទឹក កុំឱ្យជន់លិចទីធ្លាសាធារណៈ ឬចូលក្នុងផ្ទះ។ តាមរយៈការដាក់លូនេះ អាចការពារផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ មិនឱ្យខូចខាតដោយសារជំនន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៉ឹង គឹមលាង បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាទឹកជំនន់ មិនមែនជាបន្ទុករបស់រដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានតែឯងនោះទេ តែគឺជាការងាររួម ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំង កម្លាំងពលកម្ម ឬ ថវិកា និងជួយសម្របសម្រួលទីតាំង។ នៅពេលបងប្អូនប្រជាពលរដ្ឋចូលរួមសហការដាក់លូនៅមុខផ្ទះខ្លួនឯង បងប្អូននឹងមានស្មារតីថែរក្សា និងការពារប្រព័ន្ធលូនោះមិនឲ្យកកស្ទះដោយសំរាម ឬសម្ភារផ្សេងៗ ដែលនាំឱ្យទឹកលិចឡើងវិញ។ ជាមួយគ្នានេះ លោកក៏បានជំរុញបន្ថែមទៀតដល់ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវពង្រឹងកិច្ចសហការរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពការងារ។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវវាយតម្លៃឡើងវិញនូវស្ថានភាពលូ បំពង់បង្ហូរទឹក ប្រឡាយទឹក និងស្ថានីយបូមទឹកដែលមានស្រាប់ ថាតើមានបញ្ហាស្ទះ ការខូចខាត ឬតម្រូវការជួសជុល និងពង្រីកកម្រិតណា កំណត់តំបន់ដែលងាយរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងខ្លាំងជាងគេ។ ត្រូវដាក់ចេញនូវ វិធានការអាទិភាព ដូចជា ការជីកស្តារប្រឡាយ និងការបំពាក់លូធំៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ទឹកភ្លៀងមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

បងប្អូនជនភៀសសឹក៨៦គ្រួសារ ត្រូវបានជម្លៀសមកស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

បងប្អូនជនភៀសសឹក៨៦គ្រួសារ ត្រូវបានជម្លៀសមកស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយពី លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ផ្ដល់ជូនបន្តដល់បងប្អូនជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយពី លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ផ្ដល់ជូនបន្តដល់បងប្អូនជនភៀសសឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.