Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​នាយទាហាន ពលទាហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ ឆ្នាំ​២០១៩

ដោយ Pothe Thun
06/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការហ្វឹកហ្វឺន​រៀនសូត្រ​រយៈពេល​៤៥​ថ្ងៃ របស់​នាយទាហាន ពលទាហាន កងវរសេនាតូច​លេខ​១ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ចំណុះ​យោធភូមិភាគ​ទី​៤ ប្រចាំឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ អូរ​កូនតឹង ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ត្រូវបាន​បិទ​បញ្ចប់​ហើយ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន គឹម​ថៃ មេបញ្ជាការរង តំណាង ឯកឧត្តម មេបញ្ជាការ​យោធភូមិភាគ​ទី​៤​។​

​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការយកចិត្ត​ខ្ពស់ ការបង្ហាត់​ហ្វឹកហ្វឺន​របស់​គ្រូ​យោធា​ចា​រ្យ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​ដល់​កម្មសិក្សាការី ជា​នាយទាហាន ពលទាហាន វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ ឲ្យ​កាន់តែ​យល់​អំពី​ច្បាប់​កងយោធពល​ខេមរភូមិន្ទ​លើ​ការ​កំណែទម្រង់​បួន​យ៉ាង​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​រួមចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។ តាមរយៈ វគ្គ​ហ្វឹកហ្វឺន​នេះ នាយទាហាន នាយទាហានរង និង​ពលទាហាន ពិតជា​បាន​ពង្រឹង និង​បង្កើន​សមត្ថភាព​សាក​សមជា​កម្លាំង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ត្រៀមលក្ខណៈ​ការពារ​អធិបតេយ្យភាព​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចៀស​ផុតពី​ការឈ្លានពាន​របស់​សត្រូវ​។ វគ្គ​ហ្វឹកហ្វឺន​នេះដែរ ក៏​ជាការ​ឆ្លើយតប​ទៅនឹង​វិស័យ​អភិវឌ្ឍន៍​ការងារ កងទ័ព ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​ជា​ទុន​ក្នុង​ការកសាង​ប្រភពធនធាន​មនុស្ស​របស់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន គឹម​ថៃ ក៏បាន​សង្កត់ធ្ងន់​ចំពោះ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​គាំទ្រ​នូវ​អនុសាសន៍​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មានការ​អត់ធ្មត់ ដោយ​ឈរលើ​ការគោរព​នូវ​បទបញ្ញត្តិ​ទាំង​០៨ របស់​កងយោធពល​ខេមរភូមិន្ទ ដោយមាន​ការទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា​នៅតាម​ព្រំដែន​រវាង​ប្រទេសជិតខាង ក្នុង​ការបន្ត​ការគ្រប់គ្រង​ទាំង​វិស័យ​យោធា និង​សេដ្ឋកិច្ច ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ។​

ព័ត៌មានជាតិ ថ្មីៗ

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

01/06/2023
ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន គឹម​ថៃ ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គោរព​អង្គការ​វិន័យ​សណ្ដាប់ធ្នាប់ គឺ​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ថែទាំ សម្ភារៈ​អាវុធយុទ្ធភណ្ឌ ដែល​បាន​បំពាក់ និង​ត្រូវ​បង្កើន​យកចិត្តទុកដាក់​លើ​ការហ្វឹកហ្វឺន​បន្ថែម​ឲ្យ​បានជា​ប្រចាំ សំដៅ​បង្កើន​សមត្ថភាព និង​ធនធានមនុស្ស តាម​អង្គភាព ត្រៀមលក្ខណៈ​នូវ​គ្រប់​វិនាទី​លើ​ការគ្រប់គ្រង​កម្លាំង​ក្នុងការ​ធានារ៉ាប់រង​បាន​ទាន់ពេល នៅមាន​ពេល​មាន​សភាពការណ៍​កើតឡើង​ណាមួយ ជាពិសេស​ក្នុងការ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ និង​ឧបទ្ទវហេតុ​ផ្សេងៗ សំខាន់​សន្តិសុខ​ទេសចរណ៍ និង​កសាង​អង្គភាព ចិញ្ចឹមសត្វ បង្កបង្កើនផល​ក្នុងការ​ទ្រទ្រង់​ជីវភាព​កងទ័ព និង​គ្រួសារ​ទ័ព​។ ជាមួយគ្នា​ផងដែរ សិក្ខាកាម​ទាំងអស់ ត្រូវ​ចូលរួម​ការងារ​ប្រឡងប្រណាំង​លើ​ការកសាង​អង្គភាព និង​អនាម័យ សុខភាព បរិស្ថាន និង​ការចូល​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ កាត់បន្ថយ​វប្បធម៌​អន្តរាគមន៍ និង​សកម្ម​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន ដែល​អង្គភាព​បាន​ឈរជើង ដើម្បី​រក្សា​សន្តិសុខ​ជូន​ដល់​ប្រជាជន​៕

​អត្ថបទ និង​រូបភាព ៖ លោក អ៊ិន សី​ហរិ​ទ្ធ និង​លោក ងិន គឺ​ម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​នាយទាហានវរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ប្រកាស​សមាសភាពនិង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង​

កិច្ចប្រជុំ​ប្រកាស​សមាសភាពនិង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង​

និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ ជិះ​កង់​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​សាលាបឋមសិក្សា​ព្រះ​ដាក់​

និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ ជិះ​កង់​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​សាលាបឋមសិក្សា​ព្រះ​ដាក់​

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,072)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,730)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.