Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ប្រកាស​សមាសភាពនិង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង​

ដោយ Pothe Thun
06/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សាលាស្រុក​ជីក្រែង មាន​រៀបចំ កិច្ចប្រជុំ​មួយ ស្ដីអំពី ការប្រកាស​សមាសភាព និង​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​នេះ​។​

​មានមតិ​បើក​អង្គប្រជុំ​ឯកឧត្តម ព្រហ្ម សិទ្ធ​ត្ទ្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បាន​លើកឡើងថា អនុវត្តតាម​គោ​លន​យោ បាយ​ចតុកោណ​ទី​៤ អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមការងារ​ទាំងអស់​នេះ​ធ្លាប់មាន​រួចមកហើយ តាំងពី​អា​ណិ​ត្ត​ទី​៥ នៃ​រាជរដ្ឋាភិបាល ហើយ​បាន​បន្ត​អនុវត្ត​នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នេះ​ទៀត ដោយមាន​ការកែសម្រួល​សមាសភាព​មួយចំនួន និង​បន្ថែម​ថ្មី​មួយចំនួនទៀត ។​

​តាមរយៈ​របាយការណ៍ របស់លោក ពៅ ប៊ុនធឿន បាន​ឲ្យ​ដឹងថា ការរៀបចំ​អង្គ​វេទិកាសាធារណៈ កាលពី​ឆ្នាំ​២០១៧-២០១៨ ក្រុមការងារ​ថ្នាក់ស្រុក ចុះ​មូលដ្ឋាន​បាន​ផ្ដោតទៅលើ​ការពង្រឹង ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ សេវា​អនុ​ត្រា​នុ​កូ​ល​ដ្ឋា​ន សេវា​អគ្គិសនី សេវា​ទឹកស្អាត សេវា​រដ្ឋបាល​ឃុំ សេវា​អប់រំ និង​សេវា​មណ្ឌល​សុខភាព​។ ជាល​ទ្ទ​ផល ប្រជាពលរដ្ឋ​បាន​ចូលរួម លើក​ជា​សំណួរ​ផ្ទាល់មាត់​ចំនួន​២៣​សំណួរ និង​សំណួរ​ស​សេរ​ចំនួន ៣៨​សំណួរ រួម​និង​សំណូមពរ​ចំនួន ១១​សំណូមពរ ជា​សរុប​សំណួរ និង​សំណូមពរ មាន​ចំនួន​៧២ ក្នុងនោះ​ក្រុមការងារ​បាន​ឆ្លើយបំភ្លឺ នៅនឹងកន្លែង​បាន​ចំនួន​៥៧​សំណួរ ។ ដោយឡែក សំណូមពរ​ចំនួន​៧ ដែល​នៅ​សេសសល់​ត្រូវ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​យកទៅ​ពិនិត្យ និង​ឆ្លើយតប​នៅពេល​ក្រោយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ង៉ែត ន​រិ​ន្ទ្រ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ និង​ជានា​យក នៃ​អគ្គនាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ បាន​គូសបញ្ជាក់ថា នាពេល​កន្លងមក ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ថ្នាក់ឃុំ ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ដោយឡែក ក្នុង​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ជា​នាយករដ្ឋមន្ត្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង នឹង​បែងចែក​សមាសភាព​សមា​ជិ​ក​សមាជិកា​ជា ៣​ក្រុម ជំនួស​ឲ្យ​ការធ្វើ​ការចុះ​មូលដ្ឋាន​ជារួម​ដូច​នៅ​អាណត្តិ​ទី​៥ ដោយ​ក្នុង​មួយក្រុមៗ ទទួល​ភារកិច្ច​ចុះ​មូលដ្ឋានចំនួន ៤​ឃុំ ដើម្បី​ព​ន្លឿ​ន​រយៈ​នៃ​ការដោះស្រាយ​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ ព្រមទាំង​ជួយ​ដល់​ការធ្វើ​របាយការណ៍​ត្រីមាស អំពី​ការចុះ​មូលដ្ឋាន​បាន​គ្រប់​ឃុំ​ផងដែរ​។​

​សូមជម្រាបថា ការបែងចែក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង មាន​៣​ក្រុម ក្រុមទី​១ មាន នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភា​រុណ ជា​ប្រធាន ក្រុមទី​២ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សំអុល ជា​ប្រធាន ក្រុមទី​៣ ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ន​រិ​ន្ឬ ជា​ប្រធាន​។ សូម​ជម្រាប​ដែរ​ថា កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង ឯកឧត្តម ង៉ែត ន​រិ​ន្ទ្រ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភ​ស្ត​ភារ ហិរញ្ញវត្ថុ និង​ជានា​យក នៃ​អគ្គនាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ លោកជំទាវ ពៅ សាវឿន សមាជិក​រដ្ឋសភា​មណ្ឌល​សៀមរាប ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុម​ការ ងារ​ថ្នាក់ជាតិ ក្រុមការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក​ចូលរួម​ចំនួន ៩២​នាក់ ក្នុងនោះ​ស្រី​១២​នាក់​។​

Tags: ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្តស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ ជិះ​កង់​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​សាលាបឋមសិក្សា​ព្រះ​ដាក់​

និស្សិត​វិទ្យាស្ថាន​ខេ​ម​អេ​ដ ជិះ​កង់​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​សាលាបឋមសិក្សា​ព្រះ​ដាក់​

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.