Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យុវជន​-​យុវតី ពិការ​កាយសម្បទា (​គ​-​ថ្លង់​) សរុប​ចំនួន​៥០​នាក់ ត្រូវបាន​ក្រុមហ៊ុន​សណ្ឋាគារ G&Z Investment Group ជ្រើសរើស​ឲ្យ​ចូល​បំរើ​ការងារ​

ដោយ Pothe Thun
19/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
835
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យុវជន​-​យុវតី ពិការ​កាយសម្បទា ( គ​-​ថ្លង់ ) សរុប​ចំនួន​៥០​នាក់​ហើយ ដែល​បានទទួល​ឱកាស​មាន​ការងារ​ធ្វើ​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគា​រ G&Z Investment Group ខណៈ​ក្រុមហ៊ុន​មាន​គោល ការណ៍​ផ្តល់ឱកាស​ការងារ សម្រាប់​យុវជន គ​-​ថ្លង់ ពី​២៥ ទៅ ៣០ ភាគរយ នៃ​ចំនួន​បុគ្គលិក​សរុប នៅពេលដែល​ក្រុមហ៊ុន​ក្នុងស្រុក វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​មួយ​នេះ បើកសម្ពោធ ជី​អេ​ន​ហ្ស៉ី អេ​ដិ​ន ព្រី​វី​លី​ជ រី​ហ្សត អេ​ន ស្ប៉ា ( G&Z Eden Privilege Resort & SPA ) ដែលជា​សាខា​ទី​៥​របស់ខ្លួន នៅក្នុង​ក្រុង​សៀមរាប ។​

​លោក យី​ង សារ៉ាត់ នាយក​ក្រុមហ៊ុន​សណ្ឋាគារ G&Z Investment Group បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​១៨​កក្កដា​នេះ​ថា មាន​ហេតុផល​ដ៏​ត្រឹមត្រូវ​មួយចំនួន ដែល​ក្រុមហ៊ុន​របស់លោក​ទទួល​បុគ្គលិក គ​-​ថ្លង់ ឱ្យមក​ធ្វើការ ដោយ​ពួកគេ​ត្រូវ​បានទទួល​ប្រាក់ខែ​ពី ១៥០​ដុល្លារ ដល់ ៣៥០​ដុល្លារ តាម​ជំនាញ​និង​ទំហំ​ការងារ​របស់ខ្លួន ហើយ​គ្រប់រូប​នៃ​បុគ្គលិក គ​-​ថ្លង់​ទាំងអស់ មាន​ភាគហ៊ុន ៨​ភាគរយ​ដោយ​ស្វ័យ ប្រវត្តិ ក្រោយពេល​បាន​ចូល​បំរើ​ការងារ​ជាមួយ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏​ត្រូវបាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​២​ភាគរយ​បន្ថែមទៀត សម្រាប់ ការងារ​សង្គម​ដែល​ទាក់ទង​ទៅនឹង​ការជួយ​ដល់​ជនពិការ គ​-​ថ្លង់ ផងដែរ ។​

​លោក យី​ង សារ៉ាត់ បញ្ជាក់ទៀតថា តាមពិត​បុគ្គលិក​គ​-​ថ្លង់ ក៏ដូចជា​មនុស្ស​ធម្មតា​ដែរ ដោយ​គ្រាន់តែ​ពួកគេ​ខ្វះ​កាយសម្បទា មិនអាច​និយាយបាន ឬ​ស្ដាប់ឮ​តែប៉ុណ្ណោះ តែ​ពួកគេ​អាច​សរសេរ​បាន ហើយ​ពួកគេ​ក៏មាន​សមត្ថភាព​ពិសេស បំពេញ​ការខ្វះចន្លោះ​នោះ​ផងដែរ ដូច​ជាមាន​ភាពស្មោះត្រង់ ឈ្លាសវៃ រហ័សរហួន និង​អំណត់​ព្យាយាម ហើយ​នៅ​ឆ្នាំ​បន្ទាប់​ទៀត លោក​នឹង​ពង្រីក​សាខា​បន្ថែមទៀត ក្នុង​គោលដៅ​ទទួល​យុ​វជនគ​-​ថ្លង់ ចូល​បំរើ​ការងារ​ឲ្យ​បាន​១៥០​នាក់ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: G&Z Investment Groupគ​-​ថ្លង់យុវជន​-​យុវតី ពិការ​កាយសម្បទា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្ស​៨​នាក់​នៃ​សាលា​វេស​ស្ទើ​ន​អន្តរជាតិ​សាខា​សៀមរាប បាន​ទៅ​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រទេស​អង់គ្លេស​

សិស្សានុសិស្ស​៨​នាក់​នៃ​សាលា​វេស​ស្ទើ​ន​អន្តរជាតិ​សាខា​សៀមរាប បាន​ទៅ​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រទេស​អង់គ្លេស​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤

ប្រឡាយទឹក​០១​ខ្សែនិង​ផ្លូវ​ចំនួន៤​ខ្សែ ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ នៅក្នុង​ស្រុក​ប្រាសាទបាគង

ប្រឡាយទឹក​០១​ខ្សែនិង​ផ្លូវ​ចំនួន៤​ខ្សែ ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ នៅក្នុង​ស្រុក​ប្រាសាទបាគង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.