Sunday, January 24, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​ឯកទេស​សណ្ឋាគារនិង​ភោជនីយដ្ឋាននៅ​ខេត្តសៀមរាប ១៤៩​នាក់​បញ្ចប់​វគ្គ​សិក្សា ស្របពេល​តម្រូវការ​កា​រងារ​មានការ​កើនឡើង​

ដោយ Pothe Thun
24/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ សិស្ស​ជំនា​ន់ទី​១៧ របស់​សាលា​សណ្ឋាគារនិង​ភោជនីយដ្ឋាន សាលា​បាយ (Sala Baï Hotel & Restaurant School) បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ចំនួន ១៤៩​នាក់ ស្ថិតនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក្រោម​អធិបតី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ អភិបាលខេត្ត​សៀមរាប មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា សាលា​បាយ បាន​ជួយ​បណ្ដុះបណ្ដាល​ពលរដ្ឋ​ខ្មែរ ឲ្យ​មាន​ឯកទេស​ច្បាស់ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ​។
​ស្របតាម​តម្រូវការ​រីកចម្រើន​ដ៏​ខ្លាំងក្លា នៃ​ទីផ្សារការងារ​ទេសចរ​ណ៍​របស់​ខេត្តសៀមរាប សាលា​បាយ នៅតែ​ជា​យន្តការ​ដ៏​មាន​សក្តានុពល​នៅ​ខេត្តសៀមរាប ក៏ដូចជា​សាលា​បណ្ដុះបណ្ដាល​ផ្នែក​បដិសណ្ឋារកិច្ច​ដទៃទៀត ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងទេសចរណ៍ ក្នុង​ក្របខណ្ឌ នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ដើម្បី​កំណើន​ការងារ សមធម៌ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ជា​បណ្តើរៗ​។​

​មាន​វត្តមាន​ជា​អធិបតី​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា វិស័យ​ទេសចរណ៍ ត្រូវបាន​ថ្នាក់ដឹកនាំ​ពិភពលោក​បានចាត់ទុក​ជា​វិស័យ​ស្នូល ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ឆ្នាំ ២០៣០ ទាំង ១៧ របស់​ពិភពលោក​។ ជាមួយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចាត់ទុក​វិស័យនេះ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅនឹងកន្លែង ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ​ការបង្កើត​ប្រាក់ចំណូល​ជូន​ជាតិ បង្កើត​ឱកាស​ការងារ បង្កើន​ការវិនិយោគ​ក្នុងប្រទេស និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

23/01/2021
កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

23/01/2021

​ឯកឧត្តម ប៉ាក់ សុខុម បានបញ្ជាក់​បន្ថែមថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ២០១៧-២០២៥ ដែល​រៀបចំឡើង​ដោយ ក្រសួងទេសចរណ៍ បង្កើត​ឡើងជា​ផែនទី​ចង្អុល​ទិស ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ក្នុងនោះ​នៅ​៖
– ឆ្នាំ ២០២០ ក្រសួងទេសចរណ៍ និង​ភាគ​ទី​ពាក់ព័ន្ធ ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ ១ លាន​នាក់​ហើយ​ត្រូវ​ជំរុញ​ឲ្យ​អ្នកជំនាញ​យ៉ាងតិច ៥០​ភាគរយ ត្រូវមាន​រិ​ញ្ញាប​នប​ត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន​តាមរយៈ​ការបណ្ដុះបណ្ដាល​ការវាយតម្លៃ​សមត្ថភាព​។​
– ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ ១.២ លាន​នាក់ នឹងត្រូវ​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធនាការ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” ពោលគឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់ (១០០​ភាគរយ​)​មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ចាក់​សមត្ថភាព​តាម​ស្តង់ដារ​ជាតិ​និង​អាស៊ាន​។ លើសពីនោះ ក្រសួងទេសចរណ៍​ក៏​នឹង​រៀបចំ​កម្មវិធីសិក្សា និង​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ឧស្សាហកម្ម និង​បម្រែបម្រួល​ក្នុង​បរិបទ បដិវត្តន៍​ឧស្សាហកម្ម​៤.០(Industry Revolution 4.0) ជាពិសេស​ជំរុញ​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ លើ​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ទស្សនទាន ទេសចរណ៍​បែប​ឆ្លាត​វៃ (Smart Tourism)​។​

​សូមជម្រាបថា សាលា​សណ្ឋាគារ និង​ភោជនីយដ្ឋាន សាលា​បាយ បាន​ចាប់​បើក​ពី​ឆ្នាំ​២០០២ បណ្ដុះ​បណ្ដា​លើ​ជំនាញ​ជាច្រើន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ រហូតមកដល់​ពេលនេះ មាន​សិស្ស​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ១៧​ជំនាន់​ហើយ​។ សិស្ស​នៅទីនេះ នឹង​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ បន្ទាប់ពី​បុគ្គលិក​នៃ​សាលា​មួយ​នេះ បាន​ចុះទៅ​សិក្សា​ពី​ជីវភាព​ដល់ផ្ទះ​របស់​ពួកគេ​។ ក្រៅពី​ការសិក្សា​មិន​គិតថ្លៃ សិស្ស​នៅទីនេះ​ក៏​នឹង​ទទួលបាន សម្ភារ​សិក្សា ការ​ស្នាក់នៅ កង់ ឯកសណ្ឋាន និង​ការថែទាំ​សុខ​ភាពមិន​គិតថ្លៃ​ទៀតផង​។​

 

​អត្ថបទ និង រូបថត : លោក សេង ផល្លី និង លោក ស៊ាន សុផាត​

Tags: Sala Baï Hotel & Restaurant Schooបញ្ចប់​វគ្គ​សិក្សាសាលា​សណ្ឋាគារនិង​ភោជនីយដ្ឋាន សាលា​បាយសិស្ស​ឯកទេស​សណ្ឋាគារនិង​ភោជនីយដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ នៅ​ព្រឹក​មិញ​នេះ​

ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ នៅ​ព្រឹក​មិញ​នេះ​

ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,126)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (117)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.