Wednesday, April 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ ស្តីពី សារៈសំខាន់​សុខភាព​បន្ត​ពូជ​ដល់​ស្ត្រី និង​យុវវ័យ​

ដោយ Pothe Thun
13/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ ស្តីពី សារៈសំខាន់​សុខភាព​បន្ត​ពូជ​ដល់​ស្ត្រី និង​យុវវ័យ​
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​ការិយាល័យ​ស្ត្រី​និង​សុខភាព ស្ត្រី​និង​ការអប់រំ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​សាលាស្រុក​ជីក្រែង បានរៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ស្តីពី សារៈសំខាន់​សុខភាព​បន្ត​ពូជ​ដល់​ស្ត្រី និង​យុវវ័យ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ពង្រ​លើ ក្នុង​គោលបំណង​៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់ ដឹង​ពី​សារៈសំខាន់ សុខភាព​បន្ត​ពូជ របស់​ស្ត្រី និង​យុវវ័យ ។​

​វេទិកា​នេះ​រៀបចំឡើង ក្រោម​អធិបតីភាព លោក ខៀវ ប៊ុន​ឈឿន ជំទប់​ទី​១ ឃុំ​ពង្រ​លើ លោកស្រី ណាន ម៉ៅ អនុប្រធាន​ការិយាល័យ​ស្ត្រី និង​សុខភាព ស្ត្រី និង​ការអប់រំ មន្ទីរ​កិច្ចការនារី​ខេត្ត លោក គួ​ន វី​សេ នាយប៉ុស្តិ៍​រដ្ឋបាល​ពង្រ​លើ ជំនួយ​ការឃុំ មេភូមិ អនុ​ភូមិ សមាជិក​ភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ពង្រ​លើ សរុប​ចំនួន ១៥៣​នាក់ ក្នុងនោះ​ស្រី ១២៦​នាក់ នៅក្នុង​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​ក្នុងឱកាស លោក ខៀវ ប៊ុន​ឈឿន ជំទប់​ទី​១ បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ ស្ថានភាព​សុខា​ភាព​មាតា និង​ទារក និង​ពង្រឹង​សិទ្ធិ​ទទួលបាន​សេវា​ថែទាំ សុខភាព ជាពិសេស ក្នុងចំណោម​ប្រជាជន​ក្រីក្រ និង​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត តាមរយៈ​គោលនយោបាយ​មូលនិធិ​សមធម៌​សុខាភិបាល និង​សេវា​គោលដៅ​ល្អប្រសើរ សំរាប់​ស្ត្រី​ដែល​ត្រូវការ​សេវា​សុខភាព​បន្ត​ពូជ ។​

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​លោកស្រី ណាន ម៉ៅ អនុប្រធាន​ការិយាល័យ​ស្ត្រី និង​សុខភាព ស្ត្រី​និង​ការអប់រំ មន្ទីរ​កិច្ចការនារី​ខេត្ត បាន​លើកឡើងថា សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ គឺមាន​សារៈសំខាន់​ដល់​យុវវ័យ​ឲ្យ​យល់ដឹង​ពី​សិទ្ធិ​បន្ត​ពូជ និង​សិទ្ធិ ផ្លូវភេទ​របស់​ពួកគេ​។
​លោកស្រី​បន្តថា កាលពី​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ប្តេជ្ញា ចិត្ត​ខ្ពស់​មួយ​ទាក់ទង​នឹង​បញ្ហា​នេះ តាមរយៈ​ការអនុម័ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ទៅលើ​កម្មវិធីសិក្សា​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​យុវវ័យ នៅ​ថ្នាក់​បឋម និង​មធ្យមសិក្សា និង​យុវវ័យ​ក្រៅ​សាលា​។ កម្មវិធី សិក្សា​នេះ រួម​ប​ញ្ជូ​ល​ព័ត៌មាន​ស្តីអំពី​សិទ្ធិ សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ដែល​សមស្រប តាម​អាយុ យេនឌ័រ អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ គ្រឿងញៀន ការអប់រំ បំ​ណិ​ន ជីវិត មេរោគ​អេដស៍ និង​ជំងឺ អេដស៍ ។​

​លោកស្រី ណាន ម៉ៅ បាន​បន្ថែមថា ការរួម​ភេទ គឺជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ក្នុង​ជីវិត​របស់​មនុស្ស ការរួម​ភេទ ធ្វើ​ឲ្យ​ស្ត្រី​អាច​សម្តែង​នូវ​សេចក្តីស្នេហា ចំពោះ​ដៃគូ​របស់​នាង នាង​អាចមាន​អារម្មណ៍​សប្បាយរីករាយ និង​នាង​អាចមាន​ផ្ទៃពោះ​ប្រសិនបើ​នាង​ចង់បាន ។ ប៉ុន្តែ​កា​រួមភេទ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផ្ទៃពោះ​ដែល​គេ​មិន​ចង់បាន​ឲ្យ​មាន​ផ្ទៃពោះ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ និង​អាច​ឆ្លង​នូវ​ជម្ងឺ​កាមរោគ និង​អេដស៍​ផងដែរ ហើយ​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព គឺជា​ការប្រព្រឹត្ត​សកម្មភាព​រួមភេទ​មួយ​ដែល​បាន​ផ្តល់នូវ​សុខភាព​ល្អ ហើយ​ការពារ​ខ្លួន​អ្នក​និង​ដៃគូរ​របស់​អ្នក​ជៀស​ផុតពី​ការចំលង​កាមរោគ និង​ការ​មានកូន​ដែល​មិន​ចង់បាន ។​

 

អត្តបទនិងរូបភាព៖​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: មន្ទីរ​កិច្ចការនារីមន្ទីរ​កិច្ចការនារី​ខេត្តយុវវ័យ​​ស្ត្រី និង​យុវវ័យ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​សុខ​ភិ​បាល​ខេត្ត បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

មន្ទីរ​សុខ​ភិ​បាល​ខេត្ត បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

កោដ្ឋ​ដាក់​អដ្ឋិធាតុមិន​ស្គាល់​សម័យកាលចំនួន​២ ត្រូវបាន​គេ​រកឃើញ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​

កោដ្ឋ​ដាក់​អដ្ឋិធាតុមិន​ស្គាល់​សម័យកាលចំនួន​២ ត្រូវបាន​គេ​រកឃើញ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បានចាប់ផ្តើម​ដំណើរការ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បានចាប់ផ្តើម​ដំណើរការ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.