Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរ​សុខ​ភិ​បាល​ខេត្ត បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ដោយ Pothe Thun
13/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរ​សុខ​ភិ​បាល​ខេត្ត បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​វេជ្ជ​.​ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែលមាន ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​២៨​នាក់ ហើយ​វគ្គ​បណ្តុះបណ្ដាល​នៅពេលនេះ មាន​រយៈពេល ២​ថ្ងៃ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។​

​លោក​វេជ្ជ​.​ក្រុស សារ៉ាត់ បាន​ឲ្យ​ដឹងថា ការបើក​វគ្គ​បន្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក​ទាក់ទង​នឹង​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ​នៅពេល​ស្ត្រី​កំពុង​ឈឺពោះ​សម្រាល និង​ការដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ឧបសគ្គ​នានា​ដែល​នឹង​ជួបប្រទះ ដោយ​ប្រើប្រាស់​ជំនាញ​ក្នុងការ​អនុវត្ត​ការងារ​ជាប្រចាំ ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​មាតា និង​ទារក ។​

​លោក​ប្រធាន​មន្ទីរ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​អាច​យល់ដឹង​នូវ​ចំណុច​មួយចំនួន​ដូចជា​៖ ១. កត់ត្រា​ដំណាក់កាល​នៃ​ការ​ឈឺពោះ​សម្រាល​លើ​ប៉ា​តូ​ក្រា​ហ្វ​ត្រឹមត្រូវ​តាម​ពេលវេលា​, ២.​កត់ត្រា​ត្រឹមត្រូវ​នូវ​ប៉ារ៉ាម៉ែត្រ​ទាំងអស់​នៃ​ដំណាក់កាល​ទី​១ ទី​២ ទី​៣ និង​ទី​៤ នៃ​ការ​ឈឺពោះ​សម្រាល​លើ​ប៉ា​តូ​ក្រា​ហ្វ ,៣.​កំណត់​ដឹង​ត្រឹមត្រូវ​នូវ​ប៉ារ៉ាម៉ែត្រ​ខុសពី​ធម្មតា​នៃ​ការវិវត្ត​ការឈឺ​ពោះ​សម្រាល ស្ថានភាព​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ ឬ​ទារក​ទើប​កើត ក្នុងការ​គ្រប់គ្រង​ព្យាបាល​ដែល​គ្របដណ្ដប់​ក្នុង​វគ្គ ស្ដីអំពី​ការតាមដាន​ការ​ឈឺពោះ​សម្រាល
​និង ៤.​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការបកស្រាយ​ប៉ា​តូ​ក្រា​ហ្វ​ក្នុងអំឡុងពេល​ឈឺពោះ​សម្រាល និង​សម្រាល ដើម្បី​កំណត់​រក​ផលវិបាក​នានា​នៃ​ការ​ឈឺពោះ​សម្រាល​បាន​ទាន់ពេលវេលា​៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ត​បទ​និង​រូបភាព​៖​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: មន្ទីរ​សុខ​ភិ​បាល​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កោដ្ឋ​ដាក់​អដ្ឋិធាតុមិន​ស្គាល់​សម័យកាលចំនួន​២ ត្រូវបាន​គេ​រកឃើញ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​

កោដ្ឋ​ដាក់​អដ្ឋិធាតុមិន​ស្គាល់​សម័យកាលចំនួន​២ ត្រូវបាន​គេ​រកឃើញ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បានចាប់ផ្តើម​ដំណើរការ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បានចាប់ផ្តើម​ដំណើរការ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើល​ដំណើរការ​ជួសជុល សម​ទ្ធិ​ផល​ក្នុង​វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម​

ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើល​ដំណើរការ​ជួសជុល សម​ទ្ធិ​ផល​ក្នុង​វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.