Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រសួង​រ៉ែ​និង​ថាមពល ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ (LPG) នៅក្នុង​ក្រុង​សៀមរាប ដែល​បាន​ផ្ទុះ​ឆេះ​ជា​ស្ថានីយ៍​គ្មាន​ច្បាប់​

ដោយ Pothe Thun
16/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្ស​ជាច្រើន​នាក់រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត មួយកន្លែង​កណ្ដាល​ក្រុង​សៀមរាប
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រសួង​រ៉ែ​និង​ថាមពល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ (LPG) នៅ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ហេតុការណ៍​ផ្ទុះ​ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធន​.​មួយ​ដ៏​រន្ធត់​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវ​លោកតា​នើ​យ​ខេត្តសៀមរាប ដែល​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​និង​របួស​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ក្រសួង​រ៉ែ​និង​ថាមពល បាន​ពិនិត្យឃើញថា ស្ថានីយ​នេះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ ក្នុងការ​សាងសង់ និង​ធ្វើ​អាជីវកម្ម​បញ្ចូល​ឧស្ម័ន​នេះ​ទេ ហើយ​បច្ចុប្បន្ន​ក្រសួង បាន​នឹង​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត ។​

​ក្រសួង​រ៉ែ​និង​ថាមពល ក៏​សូម​ណែនាំ​ដល់​សាធារណជន មេត្តា​ជ្រាបថា ការប្រកប​អាជីវកម្ម​បើក​ដំណើរការ​ស្ថានីយ៍​ប្រេង ជាពិសេស​ឧស្ម័ន​ឥន្ធនៈ (LPG) ត្រូវតែមាន​វិជ្ជាជីវៈ បច្ចេកទេស​សុវត្ថិភាព​ឱ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​តម្រូវឱ្យ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ការបង្ក​ឱ្យមាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ​បែបនេះ ។​

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ហើយ​ឆេះ នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន​១៣​នាក់ មាន​ស្រី​ចំនួន​០៣​នាក់ និង ជន ជាតិ​បរទេស​ចំនួន​០២​នាក់ ហើយ​ក្នុងចំណោម​អ្នករបួស​ទាំងអស់ មាន​អ្នករបួសធ្ងន់​ចំនួន​០៦​នាក់ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ទាង អេង ទៀ សីហា ក្នុងនាម​ប្រធាន​ប្រតិភូ​អាជ្ញាធរខេត្ត បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត និង ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​មនុស្ស​ធ៌​ម ជូន​ដល់​អ្នកជំងឺ ដែលជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិ​ហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​មួយកន្លែង កាលពី​ម្សិលមិញ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប ដែល​ខណៈ​ពេលនោះ ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការសោកស្តាយ​ជាខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិ​ហេតុ​គួរ​ខ្លា​ចនេះ ដែល​វា​កើតចេញពី​ការធ្វេសប្រហែស មិនមាន​ការគ្រប់គ្រង​បច្ចេកទេស​ឲ្យ​បានល្អ ដូច​អ្វីដែល​សមត្ថកិច្ច​ជំនាញ​បានដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ដូចជា​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ស្ថានីយ​លក់​ហ្គាស​នេះ​ជាដើម ព្រោះថា​សម្រាប់​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​នេះ វា​មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ នៅពេលដែល​ខ្វះ​ការប្រុងប្រយ័ត្ន តែ​វា​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដទៃ​ផងដែរ ៕​

Tags: ក្រសួង​រ៉ែ​និង​ថាមពលស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ (LPG)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​នឹង​កែ​ប្រែជា​កន្លែង​ដាំ​ស្មៅ​និង​កូនឈើ​ឡើងវិញ​

អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​នឹង​កែ​ប្រែជា​កន្លែង​ដាំ​ស្មៅ​និង​កូនឈើ​ឡើងវិញ​

សិស្សានុសិស្ស​សាលាបឋមសិក្សា​ស្រះស្រង់​ទស្សនកិច្ច​សិក្សា​នៅ​សិប្បកម្ម​អង្គរ​(Artisans d’Angkor)

សិស្សានុសិស្ស​សាលាបឋមសិក្សា​ស្រះស្រង់​ទស្សនកិច្ច​សិក្សា​នៅ​សិប្បកម្ម​អង្គរ​(Artisans d’Angkor)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (139)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.