Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្ស​សាលាបឋមសិក្សា​ស្រះស្រង់​ទស្សនកិច្ច​សិក្សា​នៅ​សិប្បកម្ម​អង្គរ​(Artisans d’Angkor)

ដោយ Pothe Thun
16/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្សានុសិស្ស​សាលាបឋមសិក្សា​ស្រះស្រង់​ទស្សនកិច្ច​សិក្សា​នៅ​សិប្បកម្ម​អង្គរ​(Artisans d’Angkor)
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​តំបន់​អង្គរ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ កុមារ​សាលាបឋមសិក្សា​ស្រះស្រង់​ប្រមាណ​៧០​នាក់​ចុះ​ទស្សន​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ចង្វាក់​ផលិតកម្ម​ចម្លាក់​ឈើ ចម្លាក់​ថ្មកែវ ថ្មភក់ ចម្លាក់​ស្ពាន់ ចម្លាក់​បិទមាស គំនូរ​លើ​សូត្រ លើ​ក្តារ កុលាលភាជន៍ និង​តម្បាញ​សូត្រ​ដែល​ធ្វើ​ដោយ​ដៃ​នៅ​សិប្បកម្ម​អង្គរ ហៅ​កាត់​ថា (Artisans d’Angkor) ដើម្បីឱ្យ​កុមារ​យល់ដឹង​ដំណើរ​ការផលិត​វត្ថុ​សិល្បៈ ដែលជា​ផ្នែក​មួយ​បញ្ជ្រាប​ចំណេះដឹង​ឱ្យ​កុមារ​ចូលរួម​ថែរក្សា និង​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​។​

​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​អប់រំ​ដល់​កុមារ ដែល​បានផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​បេតិកភណ្ឌ សិក្សា​ទ្រឹស្តី​ក្នុង​ថ្នាក់ និង​ចុះ​សិក្សា​តាម​រមណីយដ្ឋាន​នានា ដឹកនាំ​ដោយ​ក្រុមការងារ​អប់រំ​បេតិកភណ្ឌ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​គាំពារ​កេរ​មរតក​

​លោកស្រី ដួង សុភាព នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ក្រុមហ៊ុនចម្រុះ​សិប្បកម្ម​អង្គរ ឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កុមារ​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា ដែល​កត្តា​នេះ ពិតជា​សំខាន់​ណាស់​អាច​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សម្បត្តិ​បេ​តិ​ភណ្ឌ​ដល់​កុមារ ដោយហេតុថា​សិប្បកម្ម​អង្គរ ជា​កន្លែង​ផលិត​វត្ថុ​អនុស្សាវរីយ៍ ហើយ​វត្ថុ​សិល្បៈ​ទាំងនោះ​ដកស្រង់​ប្រវត្តិសាស្ត្រ ប្រាង្គ​ប្រាសាទ​នានា និង​បរិស្ថាន ហើយ​លោកស្រី​ស្វាគមន៍​ជានិច្ច​គ្រប់​ជាតិ​សាសន៍ ដែល​ចង់​មក​ទស្សនា ជាពិសេស​កូន​ខ្មែរ ដែល​ចង់​ស្វែងយល់​ពី​សិប្បកម្ម​ផលិត​ដោយ​ដៃ និង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ជំនាន់​ថ្មី​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ខៀវ ច័ន្ទ ជា​គ្រូ​បណ្តុះបណ្តាល​ក្នុង​កម្មវិធី​អប់រំ​បេតិកភណ្ឌ លើកឡើងថា ឆ្នាំនេះ​មាន​អាទិភាព​ពិសេស​ដែល​ភាគី​សិប្បកម្ម​អង្គរ និង​ជា​សប្បុរសជន​មួយ​ក្នុង​ខេត្តសៀមរាប​បានអនុញ្ញាត​សិស្ស​មក​ទស្សនកិច្ច​សិក្សា ហើយ​អ្វីដែល​សំខាន់​នោះ​ធ្វើឱ្យ​កុមារ​មក​ឃើញ​ទិដ្ឋភាព​នៃ​រោង​ជាង ការ​ដាប់​ឆ្លាក់​តាំងពី​ជំហាន​ដំបូង​រហូតដល់​ចប់​ទទួលបាន​ផលិតផល​សម្រេច ដូច្នេះ​កុមារ​ពិតជា​យល់​តម្លៃ​រូប​នីមួយៗ ថា​មុននឹង​បាន​រូប​មួយៗ គេ​ត្រូវ​ចំណាយ​អ្វីខ្លះ កត្តា​នេះ​អាចធ្វើឱ្យ​កុមារ​ចេះ​គិត កាត់បន្ថយ​ការបំផ្លាញ​ដោយ​ចេតនា ឬ​អ​ចេតនា​ពេល​ទៅ​ទស្សនា​ប្រាសាទ និង​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​លើដី និង​ក្រោម​ដី​៕

 

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សិប្បកម្ម​អង្គរ​(Artisans d’Angkor)សិស្សានុសិស្ស​សាលាបឋមសិក្សា​ស្រះស្រង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កំណាត់​ផ្លូវ​ពីរ​ខ្សែ​មាន​ប្រវែង​សរុប​៦.៨៣០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​ក្រាល​កៅស៊ូ​ឡើងវិញ​ហើយ​

កំណាត់​ផ្លូវ​ពីរ​ខ្សែ​មាន​ប្រវែង​សរុប​៦.៨៣០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​ក្រាល​កៅស៊ូ​ឡើងវិញ​ហើយ​

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.