Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្នុង​ពេល​ឆាប់ៗ​នេះ ប្រទេស​ចិន គ្រោង​ផ្តើម​ធ្វើ​ការជួសជុល​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​

ដោយ Pothe Thun
20/09/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើតាម​ប្រសាសន៍​របស់​ឯកឧត្ដម គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ICC- Preah Vihear នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ប្រទេស​ចិន ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ មាន​គម្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ការសាងសង់​ប្រាសាទ​ព្រះវិហារ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ឯកឧត្ដម គឹម សេ​តារា បាន​បញ្ជាក់ទៀតថា កិច្ចប្រជុំ​លើក​នេះ​គឺ​ខុស​គ្នា​ខ្លាំង​ជាមួយនឹង​កិច្ចប្រជុំ​នា​ពេលកន្លងមក ព្រោះថា សហប្រធាន ICC- Preah Vihear ដែល​មាន​ប្រទេស​ចិន និង​ឥណ្ឌា នោះ នឹង​បង្ហាញ​អំពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន ដែល​បាន​ធ្វើ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តាម​គម្រោង ប្រទេស​ចិន នឹង​ធ្វើ​ការជួសជុល​គោ​បុរៈទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ ហើយ​ដោយឡែក​ប្រទេស​ឥណ្ឌា​វិញ កាលពី​ចុងខែ​សីហា​កន្លងទៅ ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ទាក់ទង​នឹង​ការងារ​ជួសជុល​គោ​បុរៈទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​ផងដែរ ។​

​ឯកឧត្តម គឹម សេ​តារា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅពីនេះ ក៏​មាន​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត បាន​ជួយ​ការងារ​ជាច្រើន​ផងដែរ ដូចជា​ប្រទេស​ប៊ែលហ្សិក ជួយ​រឿង​ការងារ​សហគមន៍ និង វេបសាយ និង ប្រទេស​បារាំង ជួយ​សិក្សា​ប្រវត្តិសាស្ដ្រ តំបន់​ប្រាសាទ​ទាំង​នៅ​តំបន់​ព្រះវិហារ និង​កោះកែរ ។​ល​។ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក ក៏​បាន​ទម្លាក់​ថវិកា​ប្រចាំឆ្នាំ​របស់​ខ្លួន ក្នុង​ការចូលរួម​ជួយ​ជួសជុល​ជណ្ដើរ​ខាងជើង នៃ​ប្រាសាទ​ព្រះវិហារ ដែល​ក្នុង​មួយឆ្នាំ សហរដ្ឋអាមេរិក​ជួយ​ថវិកា​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាម៉េរិក ហើយ​ថវិកា​អាច​មាន​ពី​២ ទៅ​៣​ឆ្នាំ​ផង​ដែរ ដូច្នេះ​មាន​ប្រទេស​មហាអំណាច​៣​ហើយ ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ព្រះវិហារ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួរបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បើក​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្យសិល្បៈ ដោយ​មាន​ប្រទេស​ចិន និង ប្រទេស​ឥណ្ឌា ជា​សហប្រធាន ដែល​សម្រាប់​សហប្រធាន​ប្រទេស​ចិន សម្របសម្រួល​ដោយ​លោកស្រី Zou WENXING និង​សម្រាប់​សហប្រធាន​ប្រទេស​ឥណ្ឌា សម្របសម្រួល​ដោយ​លោកស្រី Manika JAIN ព្រមទាំង​មាន​សមាជិក​នៃ​ប្រទេស​ចំនួន ៦​ទៀត រួមមាន ប្រទេស​ប៊ែលហ្សិក , បារាំង , ជប៉ុន , សាធារណរដ្ឋ​កូរ៉េ , ថៃឡង់​ដ៍ និ​សហរដ្ឋអាមេរិក ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មួយចំនួន​ទៀត​ផង​ដែរ ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តព្រះវិហារ​ប្រាសាទ​ព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់ ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​អន្លង់​សំណរ​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់ ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹក​បឹង​ទន្លេសាប ក្នុង​ឃុំ​អន្លង់​សំណរ​

សប្បុរសជន​ជប៉ុន និង​សប្បុរសជន​អតីត​សិស្សសាលា​បឋមសិក្សា​វត្ត​រាជ​បូព៌ ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​គ្រោះ​ទឹកជំនន់​ក្នុង​សង្កាត់​សៀមរាប​

សប្បុរសជន​ជប៉ុន និង​សប្បុរសជន​អតីត​សិស្សសាលា​បឋមសិក្សា​វត្ត​រាជ​បូព៌ ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​គ្រោះ​ទឹកជំនន់​ក្នុង​សង្កាត់​សៀមរាប​

ថ្ងៃទី​២២ ព្រឹក​មិញ​នេះ គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង​នៅក្នុង​ស្រុក​ពួក ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ថ្ងៃទី​២២ ព្រឹក​មិញ​នេះ គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង​នៅក្នុង​ស្រុក​ពួក ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.