Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋាន​ពន្ធដា​រ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​

ដោយ Pothe Thun
27/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋាន​ពន្ធដា​រ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ ស្ដីពី​ការលើកទឹកចិត្ត ផ្នែក​ពន្ធដារ​ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​តំណាង​ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ , ឯកឧត្ដម ខូ​យ ឈី​ន សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​ជា​តំណាង​ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ចឹក គឹម​ជុន នាយករង​រដ្ឋបាលខេត្ត និង តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , តំណាង​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប , ម្ចាស់ និង​តំណាង​សហគ្រាស ស្ថិតក្នុង​វិស័យ​កសិកម្ម មកពី​ខេត្តកំពង់ធំ កំពង់ចាម និង​ខេត្តសៀមរាប ប្រមាណ ២០០​នាក់​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ចឹក គឹម​ជុន តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​កសិកម្ម ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រោះ​នឹងធ្វើ​ឲ្យ​ធុរជន​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ បាន​យល់ដឹង​ថ្មីៗ​បន្ថែមទៀត ជុំវិញ​ការអនុគ្រោះ និង ការលើកលែង នូវ​អាករ​លើ​តម្លៃបន្ថែម ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​សុំ​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវតែមាន​សេចក្ដីក្លាហាន​ក្នុង​ការលើក​ឡើងជា​មតិ យោបល់ និង សំណូមពរ ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​អាជីវកម្ម​របស់ខ្លួន ។​

​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មានប្រសាសន៍ថា គោលបំណង​នៃ​សិក្ខាសាលា​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​នូវ​បទ​ប្បញ្ញត្តិ ដែល​ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដល់​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ដូចជា​៖ ការអនុគ្រោះ​នូវ​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​ការនាំ​ចូល និង​ការផ្គត់ផ្គង់​ទំនិញ​មួយចំនួន ដូចជា​ជី​គ្រប់​ប្រភេទ ពូជ​ដំណាំ​គ្រប់​ប្រភេទ ប​សុ​ឱសថ ចំណី​សត្វ និង​ចំណី​បន្ថែម ពូជ​សត្វ​គ្រប់​ប្រភេទ គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម​ប្រភេទ រីឯ​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម លើ​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ផ្តល់​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម លើ​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម មិនទាន់​កែច្នៃ​ដែលមាន​ដូចជា ឫស មើម ដើម សំបក ផ្លែ ផ្កា ឬ គ្រាប់​នៃ​រុក្ខជាតិ ដែល​បានមកពី​ការធ្វើ​កសិកម្ម​ដាំ​ដុះ ទោះ​មិនទាន់​កិន​ឬ​កិនបំបែក​រួចហើយ​ក្តី និង​ដែល​មិនទាន់​ត្រូវបាន​យកទៅ​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ ដូចជា​គ្រាប់​ធញ្ញជាតិ​នានា និង ស្រូវ​អង្ករ ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោក វ៉ាន់ ពុទ្ធិ​ពល មានប្រសាសន៍​បន្ថែមថា ការលើកទឹកចិត្ត​អាករ​លើ​តម្លៃបន្ថែម ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​អប្បបរមា ពន្ធ​កាត់​ទុក​លើ​សេវា​៖ អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ សហគ្រាស​ដែល​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ឱ្យដល់​សហគ្រាស​ផលិត ផ្គង់​ផ្គត់​ក្នុងស្រុក ឬ​នាំចេញ ស្រូវ អង្ករ ពោត សណ្តែក​ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី​និង​ជ័រកៅស៊ូ អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ដំណាច់ឆ្នាំ​២០២៣ និង​ត្រូវបាន​អនុញ្ញាត​ឥណទាន​អាករ លើ​ធាតុ​ចូល​ដែល​ទាក់ទិន​នឹង​ការផ្គត់ផ្គង់​នេះ ហើយ​ការព្យួរ​ទុកជា​បណ្តោះអាសន្ន នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​សហគ្រាស​ផលិត ផ្គង់​ផ្គត់​ក្នុងស្រុក ឬ​នាំចេញ ស្រូវ អង្ករ ពោត សណ្តែក​ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ​ត្រូវបាន​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំខែ សម្រាប់​រយៈពេល ០៥​ឆ្នាំ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ រហូតដល់​ដំណាច់ឆ្នាំ ២០២៣​។​

​លោក វ៉ាន់ ពុទ្ធិ​ពល មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុង​សិក្ខាសាលា​នេះ មាន​វាគ្មិន​ចំណានៗ​មកពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​នឹងត្រូវ​បកស្រាយ​ទៅលើ​ឯកសារ​និ​មួយៗ​តាម​កម្មវិធី​ដែល​បានកំណត់ ប៉ុន្តែ​សំខាន់ សូម​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវតែ​ហ៊ាន​សាកសួរ ប្រសិនបើ​មាន​ចម្ងល់ ។​

​គួររំលឹកថា ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ខាងលើ សហគ្រាស​ត្រូវបំពេញ តាម​លក្ខខណ្ឌ​ទាំង ០៣ ដូចជា​ស្នើសុំ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលមាន​សុពលភាព ០១​ឆ្នាំ ម្តង​, ត្រូវ​ភ្ជាប់​ជាមួយ​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម​ប្រចាំខែ នូវ​បញ្ជី​ឈ្មោះ​សហគ្រាស​ដែល​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ជា​បន្ទុក​របស់​រដ្ឋ ,​ត្រូវ​កាន់​បញ្ជី​គណនេយ្យ​ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​ជា​ធរមាន​ទៅតាម​កាលកំណត់​។ ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព (​ផ្នែក​កសិកម្ម​) សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​វិស័យ​អាទិភាព​ចំពោះ​ផលិតផល​កសិកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម ត្រូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ដូចជា​៖ ៣​ឆ្នាំ ចាប់​ពីថ្ងៃ​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព​រួចរាល់ គិតពី​ខែតុលា ឆ្នាំ​២០១៨ តទៅ​៥​ឆ្នាំ ចាប់​ពីថ្ងៃ​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព​រួចរាល់ គិតពី​ខែតុលា ឆ្នាំ​២០១៨​តទៅ ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ ដូចជា​៖​ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី ៦០​ថ្ងៃ​ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច ២០% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​៕

  

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​​អគ្គនាយកដ្ឋាន​ពន្ធដារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហគមន៍​បឹង​ឈូកក្នុងស្រុក​បន្ទាយស្រី ជួយ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​ជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំបូរបែប​

សហគមន៍​បឹង​ឈូកក្នុងស្រុក​បន្ទាយស្រី ជួយ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​ជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំបូរបែប​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ចូលរួម​សួរដេញដោល​ពី​បញ្ហា​អគ្គិសនី​ក្នុង​មូលដ្ឋាន​ខ្លួន​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ចូលរួម​សួរដេញដោល​ពី​បញ្ហា​អគ្គិសនី​ក្នុង​មូលដ្ឋាន​ខ្លួន​

ទូកង​ខ្នាត​អន្តរជាតិ​ដំបូង​គេក្នុង​ខេត្តសៀមរាប ត្រៀមខ្លួន​ទៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​

ទូកង​ខ្នាត​អន្តរជាតិ​ដំបូង​គេក្នុង​ខេត្តសៀមរាប ត្រៀមខ្លួន​ទៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.