Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេច​ពិ​ជ័​សេនា ទៀ បាញ់ ចូលរួម​ដាំ​កូនឈើ​ជិត​២​ម៉ឺន​ដើម​លើ​ខ្នងភ្នំ​គូលែន ដើម្បី​ជា​សារ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឈប់​កាប់បំផ្លាញ​ព្រៃឈើ​

ដោយ Pothe Thun
31/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេច​ពិ​ជ័​សេនា ទៀ បាញ់ ចូលរួម​ដាំ​កូនឈើ​ជិត​២​ម៉ឺន​ដើម​លើ​ខ្នងភ្នំ​គូលែន ដើម្បី​ជា​សារ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឈប់​កាប់បំផ្លាញ​ព្រៃឈើ​
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​នេះ កូនឈើ​ចម្រុះ​ជាង ១​ម៉ឺន​៧​ពាន់​ដើម ត្រូវបាន​យកទៅ​ដាំ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន ស្ថិតនៅ​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្រោម​អធិបតីភាព សម្ដេច​ពិ​ជ័​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ និង​លោកជំទាវ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ និង​ក្រសួងបរិស្ថាន ព្រមទាំង​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ផងដែរ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ការចូលរួម​ដាំ​កូនឈើ​នាពេលនេះ គឺជា​សារ​មួយ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ឲ្យ​មាន​ស្មារតី​ភ្ញាក់រលឹក ក្នុង​ការចូល​រួមការ​ពារ និង​អភិរក្ស​ធនធានធម្មជាតិ ប្រសិនបើ យើង​មិនបាន​ជួយ​ដាំ ថែរក្សា ការពារ​នោះទេ សូម​កុំមក​រុករាន មក​បំផ្លាញ​នៅទីនេះ ក៏ដូចជា​តំបន់​អភិរក្ស​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​។​

​សម្ដេច​ពិជ័យ​សេនា បាន​បន្ថែមទៀតថា សកម្មភាព​ការដាំ​កូនឈើ​ចម្រុះ​ក្នុង​តំបន់​ព្រៃ​រិច​រិល លើ​ខ្នងភ្នំ​គូលែន​ក្នុងថ្ងៃនេះ​ដែរ វា​បានបង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​របស់​រា​ជ​រដ្ឋាភិបាល រួម​និង​ប្រជាពលរដ្ឋ ដើម្បី​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង ធ្វើ​ឲ្យ​ធម្មជាតិ​នៅក្នុង​ខេត្ត​មួយ​នេះ​កាន់​ស្រស់បំព្រង និង​ពោរពេញ​ដោយ​ពណ៌​បៃតង​។ ដែល​ព្រៃឈើ​ទាំងអស់នេះ នាពេល​អនាគត​វា​នឹង​ក្លាយជា​ជម្រក​ជីវចម្រុះ​សំបូរបែប រីឯ​សហគមន៍​នៅទីនេះ នឹង​អាច​ទាក់ទាញ​ផលប្រយោជន៍​បាន​ពី​ធម្មជាតិ និង​មនុស្ស តាមរយៈ​ការបង្កើត​តំបន់​ទេសចរណ៍ និង​វប្បធម៌​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមជម្រាបថា ពិធី​ដាំ​ដើមឈើ​ក្នុងឱកាស​នេះ មាន​គោលបំណង​ចូលរួម​ស្តារ​ស្ថានភាព​ព្រៃឈើ ដែលមាន​ភាព​រិច​រិល​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ ក៏ដូចជា​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី និង​គម្រប​ព្រៃ​បៃតង នៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​នេះ​បានល្អ​ប្រសើរ ។ ទន្ទឹម​នោះដែរ តំបន់ភ្នំ​គូលែន គឺ​រាជធានី​ចាស់​ការ​ពី​សម័យបុរាណ ដែល​សំបូរ​ទៅដោយ ទីតាំង​ប្រវត្តិសាស្ត្រ ទីសក្ការៈ​បូជា រមណីយដ្ឋាន​ធម្មជាតិ និង​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ខេត្តសៀមរាប​។
​

​អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង​លោក​ខេង ឧ​ត្ត​ម​

Tags: ដាំ​កូនឈើ​លើ​ខ្នងភ្នំ​គូលែនសម្ដេច​ពិ​ជ័​សេនា ទៀ បាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ​គគីរ​មួយ​ដើម ត្រូវបាន​ព្រះសង្ឃ​បំបួស​បន្តវេន​ដើម​គគីរ​ទំហំ​ជាង ៥​ឱប​មនុស្ស​

កូនឈើ​គគីរ​មួយ​ដើម ត្រូវបាន​ព្រះសង្ឃ​បំបួស​បន្តវេន​ដើម​គគីរ​ទំហំ​ជាង ៥​ឱប​មនុស្ស​

សិស្សានុសិស្ស​ប្រមាណ​១០០​នាក់ ដើរ​ដង្ហែរ​ក្បួន​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនឈាម​ក្នុង​ក្រុង​សៀមរាប​

សិស្សានុសិស្ស​ប្រមាណ​១០០​នាក់ ដើរ​ដង្ហែរ​ក្បួន​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនឈាម​ក្នុង​ក្រុង​សៀមរាប​

សប្បុរស​ជន ជាតិនិង​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​អង្គការ​កំពុង​ជួប​បញ្ហា និង​សួរសុខទុក្ខ​កុមារ​រងគ្រោះនិង​ងាយ​រងគ្រោះ ក្នុង​ខេត្តសៀមរាប​

សប្បុរស​ជន ជាតិនិង​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​អង្គការ​កំពុង​ជួប​បញ្ហា និង​សួរសុខទុក្ខ​កុមារ​រងគ្រោះនិង​ងាយ​រងគ្រោះ ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.