Wednesday, March 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរស​ជន ជាតិនិង​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​អង្គការ​កំពុង​ជួប​បញ្ហា និង​សួរសុខទុក្ខ​កុមារ​រងគ្រោះនិង​ងាយ​រងគ្រោះ ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
02/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរស​ជន ជាតិនិង​អន្តរជាតិ​ចុះ​ពិនិត្យ​ស្ថានភាព​អង្គការ​កំពុង​ជួប​បញ្ហា និង​សួរសុខទុក្ខ​កុមារ​រងគ្រោះនិង​ងាយ​រងគ្រោះ ក្នុង​ខេត្តសៀមរាប​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ កំពុង​ជួប​បញ្ហា​ខ្វះ​ម្ចាស់ជំនួយ ខណៈ​អង្គការ​មួយ​នេះ កំពុង​ចិញ្ចឹម​កុមារកំព្រា កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៤៦​នាក់ មកពី​ស្រុក​ចំនួន​៥​ក្នុង​ខេត្តសៀមរាប​។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​កុមារកំព្រា កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​១០០​នាក់​ស្ថិត​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដឹកនាំ​ដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​មកពី​ប្រទេស​អាល្លឺម៉ង់ ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​មកពី​សហគមន៍​អឺរ៉ុប តារាភាពយន្ត​ឥណ្ឌា លោក កា​កាន អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​សន្តិភាព​ពិភពលោក និង លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប ប្រធាន​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម អ្នកស្រី ឈឹម សុ​ភ័​ណ្ឌ បានធ្វើ​សេចក្តីរាយការណ៍​ថា រយៈពេល​ជិត​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​នេះ មាន​គោលបំណង​ជួយ​លើកកម្ពស់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​កុមារកំព្រា កុមារ​ងាយ​រងគ្រោះ និង​កុមារ​ទីទ័លក្រ ដើម្បី​ឲ្យ​កុមារ​ទាំងអស់នោះ ទទួលបាន​នូវ​គុណ​តម្លៃ​ខ្ពស់ ដែល​សង្គមមនុស្ស​ទូទៅ​ទទួលស្គាល់​និង ធ្វើយ៉ាងណា​ឲ្យ​ពួកគេ មានការ​ហូបចុក​គ្រប់គ្រាន់ បាន​ចូលរៀន រៀន​នូវ​ជំនាញ​បំ​ណិ​ន​ជីវិត និង​ជំនាញ​ផ្សេងៗ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគាត់ ជាពិសេស​ទទួលបាន​សិទ្ធិសេរីភាព​ទាំង​៥​យ៉ាង​របស់​ពួកគាត់​។​

​តារាភាពយន្ត​ឥណ្ឌា លោក កា​កាន អគ្គរាជទូត​សុ​ឆន្ទៈ ដើម្បី​សន្តិភាព​ពិភពលោក បាន​លើកឡើងថា នេះ​ជា​លើក​ទី​១​ដែល​លោក​បាន​មកដល់​ប្រទេស​កម្ពុជា ចំពោះ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​នៅពេល​ក្រោយ​លោក នឹង​រៀបចំ​កម្មវិធី​ដឹកនាំ​កុមារ​ពី​ប្រទេស​ឥណ្ឌា​មកជា​មួយ ជាពិសេស​ទីនេះ​តែម្តង ដើម្បីឱ្យ​ពួកគាត់​បាន​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​ការរស់នៅ​របស់​កុមារ​កម្ពុជា ហើយក៏​នឹង​នាំយក​កុមារ​នៅក្នុង​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម​នេះ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​មួយ​លើកៗ ប្រមាណ​ជា​ចំនួន​១០​នាក់​ឱ្យទៅ​ទស្សនកិច្ច​សិក្សា​នៅ​ឥណ្ឌា​វិញ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

28/03/2023
សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

28/03/2023

​ចូលរួម​ក្នុងឱកាស​នោះដែរ អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​រាជបន្ទូល​ថា នេះ​ជា​លើក​ទី​២ ដែល​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ បាន​អ្នកដឹកនាំ​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​នាំយក​សំភារៈ​សិក្សា ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​នៅទីនេះ​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន ប៉ុន្តែ​សំខាន់ សូម​ឲ្យ​កូនៗ ក្មួយៗ​ទាំងអស់ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ស្តាប់បង្គាប់​ការអប់រំ​ទូន្មាន​ពី​លោក​ឱ​ពុក​អ្នក​ម្តាយ លោកគ្រូ​អ្នកគ្រូ ចាស់​ព្រឹ​ទ្ឋា​ចា​រ្យ ជាពិសេស​ត្រូវគោរព​ដឹង​គុណ​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ ក្នុងការ​រំដោះ និង​ស្តារ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​ទទួលបាន​សុខសន្តិភាព និង​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម និង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់ ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​នៅទីនេះ និង​ចាត់ទុក​សកម្មភាព​នេះ​ថា ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​បាន​ស្វះ​ស្វែងរក​ការជួយ​គាំទ្រ​ពី​សប្បុរស​ជនជាតិ​និង​អន្តរជាតិ ក្នុងការ​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កុមារ​សិស្សានុសិស្ស ឱ្យខិត​ខំរៀន​សូត្រ ។​


​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​កុមារកំព្រា កុមារ​ក្រីក្រអង្គការ​កំពុង​ជួប​បញ្ហា​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋបាល​ខេត្តសៀមរាប កំពុង​សម្រុក​ធ្វើការ​ជួសជុល​ភ្លើងស្តុប ក្នុង​ក្រុង​សៀមរាប ដែល​បាន​ខូចខាត​រយៈកាល​កន្លងមក​

ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋបាល​ខេត្តសៀមរាប កំពុង​សម្រុក​ធ្វើការ​ជួសជុល​ភ្លើងស្តុប ក្នុង​ក្រុង​សៀមរាប ដែល​បាន​ខូចខាត​រយៈកាល​កន្លងមក​

លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​

លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៧ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​-​ចិន បង្ហាញ​ពី​ការប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​សេវា​សុខាភិបាល​

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1376 shares
    Share 550 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    888 shares
    Share 355 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    273 shares
    Share 109 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (476)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,029)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,626)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (783)
  • សាសនា និង មនុស្សធម៌ (804)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.