សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

៤ខែដើមឆ្នាំ២០២២សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប និងគាំទ្រដោយថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប បានចំនួន៥៣ករណី ព្រមទាំងបានបញ្ជូនជនល្មើសចំនួន ៤នាក់ទៅពន្ធនាគារ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាកោះហៅ។ នេះបើរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៥...

ព័ត៌មានលំអិត

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

ខ្សែភ្លើងធំៗជាច្រើនដុំ ត្រូវបានអគ្គីភ័យឆាបឆេះ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងស្តុកខ្សែភ្លេីអគ្គីសនី ក្នុងរោងចក្រអគ្គិសនីជប៉ុនស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ យោងតាមរបាយការណ៍របស់អាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍បន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង, រថយន្តអគ្គីភ័យពន្លត់របស់អាជ្ញាធរជាតិអប្សរាចំនួន...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងស្រុកពួក

លោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ បានស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរងយន្តដឹកអ្នដំណើរ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨...

ព័ត៌មានលំអិត

ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា អះអាងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ ក្រសួងសុខាភិបាលនៅតែដាក់ចេញផែនការយុទ្ធសាស្ដ្រ អនុវត្ដយ៉ាងសកម្មនូវការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងការពង្រឹង និងពង្រីកការកែលម្អរគុណភាពសេវាសុខាភិបាល។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២...

ព័ត៌មានលំអិត

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន ៤៣៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣១៤សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគង បានចំនួន ៣២សំណើ, ស្រុកអង្គរធំ បានចំនួន ២៥សំណើ, ស្រុកពួក បានចំនួន ៦៧សំណើ,...

ព័ត៌មានលំអិត

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងក្រុងសៀមរាប បង្កឱ្យក្មេងស្រី ២នាក់ស្លាប់

នៅព្រឹក ថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាងរថយន្តនិងម៉ូតូ បានបណ្ដាលឱ្យក្មេងស្រី ២នាក់ស្លាប់ នៅចំណុចខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាងរថយន្តម៉ាក Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-7208 បានបេីកបុក ម៉ូតូម៉ាកScoopy ពណ៌ស សេរីឆ្នាំ២០២២...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ថ្ងៃរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនឹងកើតមានម្តងទៀតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២ 

អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺរយ:ពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ លោក អុឹម...

ព័ត៌មានលំអិត

រយៈពេល៧ឆ្នាំ ការសម្រាលកូនដោយឆ្មបបុរាណ នៅមូលដ្ឋានឃុំពាក់ស្នែង លែងមានទៀហើយ

ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ការសម្រាលកូនតាមផ្ទះដោយឆ្មបបុរាណ នៅជនបទ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីស្រ្ដីមានផ្ទៃពោះពួកគាត់យល់ដឹងកាន់តែច្បាស់ ពីសុខភាពមាតានិងទារក នៅពេលសម្រាលកូន។ លោក ស៊ិន ចាន់ថន ប្រធានមណ្ឌលសុខភាពនៃឃុំពាក់ស្នែង ស្រុងអង្គរធំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីថ្ងៃទី១៤ ខែមីនានេះថា មុនឆ្នាំ២០១៥ ស្រី្ដមានផ្ទៃពោះស្ទើគ្រប់គ្នានៅឃុំពាក់ស្នែង បានសម្រាលកូននៅតាមផ្ទះដោយឆ្នបបុរាណ ទៅតាមទំនៀបទម្លាប់ពីបុរាណកាលរបស់ពួកគាត់។ ការសម្រាលកូននៅតាមផ្ទះនេះ...

ព័ត៌មានលំអិត

នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គិភ័យកើតឡើង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យ នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យនោះ មន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។ លោកបានបន្តថា...

ព័ត៌មានលំអិត

ការសិក្សាបង្ហាញថា នៅកម្ពុជាក្នុងមួយឆ្នាំមានសត្វសុនខ ជាងបីលានក្បាលត្រូវបានគេសម្លាប់ធ្វើជាអាហារ ខណៈខេត្តសៀមរាបក៏ជាប្រភពផ្គត់ផ្គង់ដ៏ធំមួយដែរ

មន្ត្រីអង្គការហ្វរផរ (Four Paws) បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវ កាលពីពេលថ្មីៗកន្លងមកនេះ គេកត់សម្គាល់ឃើញថា ខេត្តសៀមរាប ជាទីតាំងចែកចាយសត្វសុនខ (ឆ្កែ) សម្រាប់អាជីវកម្មអាហារនៅក្នុងប្រទេសកម្ពុជា ខណៈទូទាំងប្រទេសមានការសម្លាប់សត្វសុនខនេះធ្វើជាអាហារ មានចំនួនដល់ទៅបីលានក្បាល។ ថ្លែងក្នុងការពិធីប្រកាសអំពីការរៀបចំពិព័រណ៍សត្វសុនខ នាក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង ថន...

ព័ត៌មានលំអិត
Page 12 of 84 1 11 12 13 84

Recommended

សូម Like និង Follow ពួកយើង