សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

អភិបាលក្រុងសៀមរាប បង្ហាញថាកម្លាំងប្រជាការពារភូមិ និងប្រជាសហគមន៍ ពិតជាបានរួមចំណែកយ៉ាងច្រើនដើម្បីឱ្យមូលដ្ឋានមានសន្តិសុខល្អ

ថ្លែងក្នុងឱកាសប្រគល់សម្លៀកបំពាក់ ក្រម៉ា និងសារ៉ុង ដល់ប្រជាការពារភូមិ និងប្រជាសហគមន៍ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាការពារភូមិ និងប្រជាសហគមន៍ គឺចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារសន្តិសុខ និងការពាធនធានធម្មជាតិ...

ព័ត៌មានលំអិត

ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៥៣ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៩០៧នាក់ ក្នុងនោះស្រីចំនួន ៣១នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice)ចំនួន៥.៦៣៧,៣២ក្រាម ,ម៉ូតូចំនួន ០៤គ្រឿង ,...

ព័ត៌មានលំអិត

លំនៅដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវបានអគ្គីភ័យឆេះអស់គ្មានសល់ នៅក្នុងស្រុកក្រឡាញ់

បើតាមលោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីអគ្គិភ័យឆេះផ្ទះមួយបានកើតឡើង នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលផ្ទះនេះជាប្រភេទផ្ទះឈើលើ ប្រក់ស័ង្កសី មានទំហំទំហំ ៨...

ព័ត៌មានលំអិត

កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ន់ ស៊ី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឪឡោក ឃុំឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងបានប្រគល់បន្តឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីចាត់ការតាមនិតិវិធីបន្ត ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានការថយចុះ ២២ភាគរយ ក្នុងនោះខេត្តសៀមរាបថយចុះជាង ៣១ភាគរយ

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបនៅទូទាំងប្រទេស មានចំនួនជាង ១,២០០លើក និងមានអ្នកស្លាប់សរុបជាង...

ព័ត៌មានលំអិត

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះអនុវត្តវិធានជីវៈសុវត្ថិភាព ដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន និង ក្រោលសត្វនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តីរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវិដជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាបថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទជាលើកទី២ នូវផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះខេត្ត ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់លឿងទុំក្រុងសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១...

ព័ត៌មានលំអិត

ក្នុងរយៈពេល១ខែសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួនទៀត

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧៣នាក់ ក្នុងនោះស្រីចំនួន ០២នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice)ចំនួន៤២កញ្ចប់ មានទម្ងន់៣៧,៣៣ក្រាម , ទូរស័ព្ទចំនួន១២គ្រឿង...

ព័ត៌មានលំអិត

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចអាប៉ូឡូប្លាហ្សាចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B.៦១៧៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតមកលិច...

ព័ត៌មានលំអិត
Page 15 of 84 1 14 15 16 84

Recommended

សូម Like និង Follow ពួកយើង