Tag: អាជ្ញាធរជាតិអប្សរា

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើរ។ បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ការអនុញ្ញាតអោយប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី ...

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

 អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ត្រូវបានគេប្រសិទ្ធនាមថា អាណាចក្រខ្មែរ ដែលមកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ហើយកន្លងមកបានសហការជាមួយអ្នកស្រុកក្នុងតំបន់អង្គរ , ...

អាជ្ញាធរជាតិអប្សរា៖ ការជីកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ ក្នុងស្រុកសូទ្រនិគម នឹងបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ

អាជ្ញាធរជាតិអប្សរា៖ ការជីកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ ក្នុងស្រុកសូទ្រនិគម នឹងបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ

តាមការបង្ហាញពី លោក គឺម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ទំនប់បុរាណមានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប កំពុងត្រូវបានប្រជាពលរដ្ឋ ធ្វើការជីកយកអាចម៍ដី ដែលវាបានបង្កឲ្យខូចរចនាសម្ព័ន្ធប្រភពទឹកបុរាណ។ ដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរា និងមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកសូទ្រនិគម កាលពីថ្ងៃទី០៤ ខែមីនា ...

អាជ្ញាធរជាតិអប្សរាបន្តជួសជុលរចនាសម្ពន្ធស្រះខាងជើង នៃប្រាសាទអង្គរវត្តឱ្យរួចរាល់

អាជ្ញាធរជាតិអប្សរាបន្តជួសជុលរចនាសម្ពន្ធស្រះខាងជើង នៃប្រាសាទអង្គរវត្តឱ្យរួចរាល់

ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០,០០០ម៉ែត្រត្រីគុណ។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលមនិងលើកតម្លៃរចនាសម្ព័ន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង ឱ្យដឹងនៅថ្ងៃនេះថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ព័ន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ...

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា កិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ គឺត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះការធ្វើកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរីនាពេលនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង , រៀបចំសួនស្មៅ , ការដាំដើមឈើ និង ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅទីនោះ ។ ...

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល

អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យអ្នកទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ បន្ទាប់ពីប្រាសាទនេះ ត្រូវបានបញ្ចប់ការជួសជុល និងបានសម្ពោធន៍បើកជាផ្លូវការឡើងវិញបន្ទាប់ពីចាប់ផ្តើមអនុវត្តគម្រោងជួសជុលកាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងមក ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ និងបានសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ ដោយក្នុងអំឡុងពេលនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យភ្ញៀវទេសចរទាំងអស់ចូលទស្សនា មួយរយៈពេល ដើម្បីបានឃើញពីស្នាដៃដែលបុព្វបុរសបានបន្សល់ទុក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២ ...

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកចំនួនមួយ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមអធីបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ...

អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងពីក្រុមហ៊ុនកូកាកូឡាដើម្បីចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលបានអណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿង ពីក្រុមហ៊ុនកូកាកូឡា ដើម្បីជួយដល់ការស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះទៀតក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែល្អប្រសើរជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះការងារបរិស្ថាន គឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់អាជ្ញាធរជាតិអប្សរា ដូច្នេះការស្ដារឡើងវិញនូវគម្របព្រៃឈើ ...

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

វត្ថុបុរាណចំនួន៤ប្រភេទ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកនៅមជ្ឈមណ្ឌល ដើម្បីសិក្សាស្រាវជ្រាវ !

វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង។ វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋ ក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្នប៉ុន្តែក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។ លោក ឈូក ...

អាជ្ញាធរជាតិអប្សរា ជូនបណ្ណសរសើរដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលបានសាងសង់ លំនៅឋានបែបខ្មែរបានត្រឹមត្រូវ

អាជ្ញាធរជាតិអប្សរា ជូនបណ្ណសរសើរដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលបានសាងសង់ លំនៅឋានបែបខ្មែរបានត្រឹមត្រូវ

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បាននាំយកបណ្ណសរសើរ ជូនដល់ប្រជាពលរដ្ឋចំនួន ០៧គ្រួសារ រស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ស្ថិតក្នុង ឃុំព្រះដាក់ និង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសាង់សង់លំនៅឋានបែបខ្មែរ ត្រឹមត្រូវតាមការណែនាំ ...

Page 15 of 31 1 14 15 16 31

Recommended

សូម Like និង Follow ពួកយើង