Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បង្ហាញថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រ នៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកម្សាន្តមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។ ...

អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ

អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ

អាជ្ញាធរជាតិអប្សរា នឹងបង្កើតអង្គភាពថ្មីមួយទៀត ដែលមានឈ្មោះថា ”អង្គភាពថែទាំប្រាសាទ” ដែលនឹងចំណុះឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងគោលបំណងគាំពារដល់កិច្ចការអភិរក្សប្រាសាទបុរាណ។ នេះបើតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បន្ទាប់ពី បញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ ...

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញ ផ្លូវកង់ក្នុងតំបន់អង្គរ ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងអ្នកទេសចរប្រើប្រាស់ជាកីឡាឬក៍ធ្វើដំណើរផ្សេងៗ តែសម្រាប់តែទោចក្រយាន ឬហៅថាកង់និងថ្មើជើងតែប៉ុណ្ណោះ។ ផ្លូវនេះចាប់ផ្តើមពីបញ្ជរលក់សំបុត្រក្បែរសួនឈើកាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតំបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ...

អាជ្ញាធរជាតិអប្សរា សម្រេចការបោះបង្គោលព្រំការពារនៅប្រាសាទបន្ទាយអំពិលបានប្រមាណ៨០ភាគរយ

អាជ្ញាធរជាតិអប្សរា សម្រេចការបោះបង្គោលព្រំការពារនៅប្រាសាទបន្ទាយអំពិលបានប្រមាណ៨០ភាគរយ

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបន្តបោះបង្គោលព្រំការពារ នៅប្រាសាទបន្ទាយអំពិល បានប្រមាណ៨០ភាគរយហើយ ដែលទីតាំងបុរាណដ្ឋាននេះ ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។ តាមរយៈការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិលនេះ បានចាប់ផ្ដើមអនុវត្តន៍កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ...

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេ ក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោង បានឲ្យដឹងថា ...

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ ...

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សា មានប្រសាសន៍ថា គិតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ការរៀបចំជួសជុលកែលម្អផ្លូវដោយការចាក់អ៊ុតកៅស៊ូ ការរៀបចំចិញ្ចើមផ្លូវ និងសួនផ្កានៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ បើទោះបីជាមានករណីការឆ្លងរាតត្បាតជាសកលជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ហើយនៅពេលនេះមានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប ។ លោក ...

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងសហការី បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពិនិត្យ និងតាមដានអំពីសម្ពាធទឹក។ កិច្ចការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ក្នុងការទ្រទ្រង់ខឿនប្រាសាទ ដោយអ្នកជំនាញបានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញ ដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរ ...

 សិក្ខាកាមចំនួន ១២០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា

 សិក្ខាកាមចំនួន ១២០នាក់ ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីអាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះដែរមានរយៈពេល១ខែ ចាប់ពីខែតុលា ដល់ខែវិចិ្ឆកា ឆ្នាំ២០២០ វគ្គបណ្តុះបណ្ដាលនេះក៏មានមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្ត ...

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរា បានរកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា មានបណ្ដោយប្រវែងជិតមួយម៉ែត្រ ប្រទះឃើញនៅក្នុងព្រៃចម្ងាយប្រហែល៣០០ម៉ែត្រ ខាងត្បូង ប្រាសាទបាយ័ន ។ លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ...

Page 16 of 31 1 15 16 17 31

Recommended

សូម Like និង Follow ពួកយើង