ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ...

ព័ត៌មានលំអិត

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ គឺ “សួនផ្កាធិស័ក្ដិ” ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ពីខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ រួមមានសួនផ្កាចំរុះពណ៌ ដែលមានទំហំប្រមាណ ៣ហិកតា បោះតង់លក្ខណៈគ្រួសារ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងគំនូរពីបុរាណ កន្លែងក្មេងលេងកំសាន្ដ ជិះកង់ឡើងភ្នំ។...

ព័ត៌មានលំអិត

ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស

កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ព្រះគ្រូសង្ឃវិសុទ្ឋិញាណ ភ្លឿន រដ្ឋ បិយធម្មោ គ្រូសូត្រស្តាំវត្តអធ្វារក្រុងសៀមរាប បានដឹកនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំញាតិញោមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន កត្តាញ្ញូកត្តវេទី ជូនញោមបង្កើត និងញាតិញោមភូមិផងរបងជាមួយរបស់ព្រះអង្គ នៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងស្រុកពួក

លោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ បានស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរងយន្តដឹកអ្នដំណើរ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

យុវជន យាង វណ្ឌី បានលើកឡើងថា ២ឆ្នាំកន្លងទៅនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានអាក់ខានដោយសារជំងឺកូវីដ-១៩ ប៉ុន្ដែនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានបើឱ្យមានពិធីចូលឆ្នាំថ្មីនេះឡើងវិញ ដូចនេះក្នុងនាមជាយុវជនក៍ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពិធីបុណ្យ ចូលឆ្នាំប្រពែណីជាតិនេះ ជាពីសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ព្រោះពិធីនេះមិនត្រឹមតែរៀបចំអបអរចូលឆ្នាំថ្មីស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ដែលជាទីក្រុងមួយមានភាពស្រស់ស្អាត កំពុងទាក់ទាញអ្នកទេសចរ។ ដោយឡែកប្រជាពលរដ្ឋចំនួនមួយចំនួនទៀត...

ព័ត៌មានលំអិត

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ មានឲ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវ នៅភាគខាងលិចរបស់ក្រុងអង្គរធំ គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយ ដោយក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាត របស់ខ្លោងទ្វារតាកាវ ឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ ដែលខូចខាតធ្ងន់ធ្ងរ ត្រូវបានជួសជុលជិតរួចរាល់...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរស្ថិតក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ស្ថិតក្នុងភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា NFUAJ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល

នាព្រឹកថ្ងៃទី ០៦ខែ មេសា ឆ្នាំ២០២២ នាសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប អគ្គលេខាធិការដ្ឋានប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប និង អង្គការជនពិការអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើមី្សសេវាប្រកបដោយសមធម៌ និងនិរន្តភាព ក្រោមអធិបតីភាព...

ព័ត៌មានលំអិត
Page 165 of 589 1 164 165 166 589

Recommended

សូម Like និង Follow ពួកយើង