នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រសួងមហាផ្ទៃ បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយ លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់...
ព័ត៌មានលំអិតនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដាស្រុក ក្រុងទាំង១២របស់ខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា អភិបាលអភិបាលរង ក្រុង -ស្រុក ជាច្រើនផងដែរ។ កិច្ចប្រជុំនេះធ្វើឡើង...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃ០៨ ខែតុលា ឆ្នាំ២០១៩នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ នៅសណ្ឋាគារសុខាល័យអង្គរ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...
ព័ត៌មានលំអិតវគ្គពង្រឹងសមត្ថភាពស្ដីពីសារព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលរៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងមានគ្រូឧទ្ទេសនាមដោយ ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ តាមការបញ្ជាក់របស់ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងបរិវេណសាលាឆទានភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប ។ សំរាប់ក្បាលដីដែលត្រូវយកមកធ្វើការបិទផ្សាយនាពេលនេះសរុបទាំងអស់ចំនួន ១.៣២៦ ក្បាលដីគឺភូមិគោករលួសមានចំនួន ៦០៨ ក្បាលដីនិងភូមិដូនហុងមានចំនួន ៧១៨ក្បាលដី ។ ក្នុងពិធីបិទផ្សាយ...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរានារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុលកែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគងចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណីស្រុកពួកចំនួន ១៨៥ករណីស្រុកបន្ទាយស្រីបានចំនួន១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។ ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ១៧៤៦ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៨៧៩ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀម រាប បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះដំណើរការនៃកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និង ចំពោះវត្តមានរបស់ប្រតិភូជាតិ និងអន្តរជាតិនៅលើទឹកដីនៃខេត្តសៀមរាប នាពេលនេះព្រោះថា នេះជាកិច្ចប្រជុំមួយមានសារៈសំខាន់បំផុត ដែលបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីបរិស្ថានអាស៊ានអគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជនបាននិមន្ត និងអញ្ជើញចូលរួមដាំកូនឈើនៅបរិវេណសួនច្បារមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អធិកអធមក្នុងការដាំដើមផ្កាក្រវ៉ាន់ចំនួន ៥៥០ដើម និងកូនឈើធ្នង់ចំនួន១០០ដើម នៅលើផ្ទៃដីប្រមាណមួយហិកតាក្នុងសួនច្បារមុខប្រាសាទអង្គរវត្តនាពេលនេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន ជាពិសេសកាកសំណល់ផ្លាស្ទិក...
ព័ត៌មានលំអិតក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាគណៈអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែតុលា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.