Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបូមទឹកបំពេញស្រះប្រាសាទអង្គរវត្តដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍

អាជ្ញាធរជាតិអប្សរាបូមទឹកបំពេញស្រះប្រាសាទអង្គរវត្តដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍

ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត ។ លោក ភឿន សុឃីម បញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមក ។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ ...

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

តាំងពីឆ្នាំ២០១៣ អង្គការសម្ពន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានយកព្រៃឧទ្យានអង្គរ ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទ។ តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា រយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល (២ក្បាលកំពុងផ្ស៉ាំ) ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្ស៉ាំ ...

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

តាមរយៈកិច្ចប្រជុំ ប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ នេះបើតាមប្រសាសន៍ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ គម្រោងនេះ ក៏នឹងមានកិច្ចសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណ ...

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៩បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣និងពេញអង្គលើកទី២៦

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៩បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣និងពេញអង្គលើកទី២៦

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ...

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ប្រតិភូ​សមាជិក បណ្ឌិត សភា វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម ដឹកនាំ​ដោល​លោក NGUYEN GIANG HAI បាន​ចូលរួម​ធ្វើ​បាឋកថា​ស្ដីពី«​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​»ព្រមទាំង​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​បុរាណវិទ្យា​ដល់ មន្ត្រី បុគ្គលិក និង​សាធារណជនដែល​សរុប​ប្រមាណ​៥០​នាក់នៅ​អាជ្ញាធរ​ជាតិ​អប្សរា ។​ ​ក្នុង​បាឋកថា​នោះ លោក NGUYEN GIANG ...

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​បានធ្វើ​ការជួស​ជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ ព្រោះថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង បាន​នឹង​កំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​លោក ឡុង កុសល ...

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ត្រូវបាន​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទល់​ទ្រ ដំណាក់កាល​ទី​១

ប្រាសាទព្រហ្មកិល ជា​មន្ទីរពេទ្យ​បុរាណ​ក្នុង​រាជ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កសាង​អំពី​ថ្មភក់ ចុង​សតវត្សរ៍​ទី​១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។ នាពេល​បច្ចុប្បន្ន ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម និង​រង​ការខូចខាត​ជាខ្លាំង ដោយ​ជញ្ជាំង​ប្រាសាទ​មួយផ្នែក​នៅ​ជ្រុង​និរតី បាន​ដួលរលំ និង​ខឿន​ប្រាសាទ រលុះ​ស្ទើរតែ​ទាំងស្រុង​។ ក្នុង​គោលបំណង​ទល់​ទ្រ ពង្រឹង សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ដំណើរការ​ទល់​ទ្រ ក្នុងដំណាក់កាល​ទី​១ ...

អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្ដើម​សាងសង់​ជណ្តើរ​ឈើ​ថ្មី នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​

អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្ដើម​សាងសង់​ជណ្តើរ​ឈើ​ថ្មី នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​

​ជណ្តើរ​ឈើ​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​២០០៧ បានទទួល​រង​នូវ​ការ​ពុកផុយ ចាស់​ទ្រុឌទ្រោម​ដោយសារ​អាយុកាល កម្តៅ និង​ទឹកភ្លៀង​នោះ ពេលនេះ​ត្រូវបាន​សាងសង់​ថ្មី​ឡើងវិញ​នៅតាម​ទីតាំង​ចាស់ ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ចុះទៅ​ទស្សនា​រមណីយដ្ឋាន​មួយ​នេះ​។​ ​លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យដឹងថា ដំណើរការ​សាងសង់​ស្ពាន​ឈើ​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន ត្រូវបាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា កន្លង​ទៅហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ។ ...

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

​កាលពី​ថ្ងៃទី​០៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដឹង​នាំ​ដោយ​លោកស្រី Ren Wanping អនុប្រធាន​សារមន្ទីរ Palace Museum ក្នុង​គោលបំណង​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​ការងារ​មួយចំនួន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង់​រមណីយដ្ឋាន​អង្គរ និង​ការគ្រប់គ្រង​សារមន្ទីរ​នៅក្នុង​តំបន់​អង្គរ ...

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

​ដើម្បី​រួមចំណែក​បញ្ជ្រាប​ចំណេះដឹង​អំពី​វប្បធម៌ បរិស្ថាន និង​ការរួមចំណែក​របស់​កុមារ​ក្នុងការ​ថែរក្សា​បុរាណ​ដ្ឋា​ន​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ កាលពី​កន្លងទៅនេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដើម្បី​ផ្សព្វផ្សាយ​នៅតាម​សាលា​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឱ្យ​កុមារ​បាន​ស្គាល់ យល់ដឹង បណ្តុះ​គំនិត​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​នូវ​មរតក​វប្បធម៌​រូបី​និង​អរូបី​ដែលមាន​ក្នុងភូមិ​របស់ខ្លួន​។​ ​ក្នង​នោះដែរ ក្នុង​ឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​អប់រំ​បេតិកភណ្ឌ​ដល់​សិស្សានុសិស្ស​ចំនួន​១២៧៦ នាក់ ស្រី​មាន​ចំនួន​៥៤២ នាក់ ដែល​មកពី​សាលាបឋមសិក្សា​ចំនួន​៨​កន្លែង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​មេរៀន​សំខាន់ៗ​នៅក្នុង​កម្មវិធី​អប់រំ គឺ​និយាយ​អំពី​ប្រវត្តិ​និង​ភូមិសាស្ត្រ​នៃ​ភូមិ​នីមួយៗ តួនាទី​កុមារ​ក្នុងការ​រួមចំណែក​ថែរក្សា​បុរាណ​ដ្ឋា​ន​ក្នុងភូមិ ...

Page 19 of 31 1 18 19 20 31

Recommended

សូម Like និង Follow ពួកយើង