Tag: ព័ត៌មានអន្ដរជាតិ

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

​ចិន ទទួលបាន​ជោគជ័យ ក្នុង​ការបាញ់​បង្ហោះ ផ្កាយរណប​ថ្មី​ចំនួន​២​គ្រឿង ទៅកាន់​ដង​តារាវិថី​

ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​ថា ប្រទេស​ចិន បានទទួល ជោគជ័យ​ក្នុងការ​បញ្ជូន ផ្កាយរណប​ចំនួន​២​គ្រឿង ដែលមាន​ឈ្មោះថា BeiDou (BDS) ដែល​បម្រើ​ដល់​វិស័យ នាវាចរណ៍ ទៅកាន់​ទី​លំហ ដោយ​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល បាញ់​បង្ហោះ​ផ្កាយ រណប​នៅក្នុង​ខេត្ត ស៊ី​ចាង នៅវេលា​ម៉ោង​៥​និង​១០​ព្រឹក​ថ្ងៃ​ចន្ទ ...

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

​ក្រុមហ៊ុន Huawei Technologies Co បាន​បដិសេធ​ការចោទប្រកាន់ថា ក្រុមហ៊ុន​នេះ បាន​លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន ហើយ​បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក ពី​ការប្រើប្រាស់​មធ្យោបាយ ដែល​មិនគួរ​ឲ្យ​ទុកចិត្ត ដើម្បី​រំខាន​ដល់​ប្រតិបត្តិការ អាជីវកម្ម​ធម្មតា​រប​ស់​ខ្លួន យោងតាម​ការចេញផ្សាយ ពី​គេហទំព័រ​ឆៃ​ណា​ឌៀ​លី​។​ ​ការអត្ថាធិប្បាយ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​កាសែត Wall Street Journal ...

សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ​ទី​៣ ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹងថា សាកសព​ចំនួន ២៥​នាក់​ហើយ ដែល​ត្រូវបាន​គេ​ប្រមូលបាន​ពី​ទូក​កំសាន្ត​សម្រាប់ មុជទឹក​ដែល​បាន​ឆាបឆេះ​នៅលើ​កោះ Santa Cruz នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា ហើយ​មនុស្ស​ចំនួន​៩​នាក់​ទៀត​នៅតែ​មិនទាន់​រកឃើញ​នៅឡើយ ។​យោងតាម​របាយការណ៍​របស់​ឆ្មាំ សមុទ្រ​សហរដ្ឋអាមេរិក បានអោយដឹងថា​សាកសព​ចំនួន​៤ នាក់​ត្រូវបាន​រកឃើញ​នៅ​ព្រឹក​ថ្ងៃ ចន្ទ​ហើយ ១៥ នាក់​ទៀត​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​បន្ទាប់​។​ ​ក្នុងនោះដែរ​៥ នាក់​ទៀត​ត្រូវបាន​រកឃើញ​ប៉ុន្តែ​មិនទាន់ ...

ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​មិនមាន​វិធីសាស្ត្រ​ក្នុងការ​បង្ក្រាប​

ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​មិនមាន​វិធីសាស្ត្រ​ក្នុងការ​បង្ក្រាប​

​ប្រធានាធិបតី ប្រេ​ស៊ី​ល លោក Jair Bolsonaro បាន​ត្អូញ​ថា​ប្រទេស​របស់លោក​ខ្វះ​សមត្ថភាព​ពន្លត់អគ្គីភ័យ​ព្រៃ​អា​ម៉ា​ហ្សូ​ន​កាលពី​ម្សិលមិញ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ហើយ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ព្រៃ​អា​ម៉ា​ហ្សូ​ន​មាន​ទំហំ​ធំ​ជាង​អឺរ៉ុប​ទាំងមូល តើ​យើង​អាច​ប្រឆាំងនឹង​អគ្គីភ័យ​នៅ​តំបន់​ដែលមាន​ទំហំ​ប៉ុន​នេះ​តាមរបៀប​ណា​? យើង​មិនមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​រឿងនេះ​ទេ​ ​អគ្គីភ័យ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បានចាប់ផ្ដើម​កាលពីដើម​ខែសីហា​នេះ ហើយ​បាន​បន្ត​ឆេះ​រហូតដល់​សព្វថ្ងៃ​។​ ​ទីក្រុង​ធំជាងគេ​បំផុត​ក្នុងប្រទេស​ប្រេ​ស៊ី​ល បាន​ប្រែក្លាយជា​ងងឹតស្លុប​ភ្លាមៗ​នៅ​កណ្ដាលថ្ងៃត្រង់​ក្រោយ​ពេលដែល​ផ្សែងខ្មៅ​ពី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​គ្របដណ្ដប់​ទីក្រុង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​ ​ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែលមាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ឯណោះ​។ ផ្សែង​ដែល​ហ៊ុយ​មក​គ្របដណ្ដប់​ទីក្រុង​ធ្វើ​ឲ្យ​ប្រែជា​ងងឹតស្លុប​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​អំពី​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​តំបន់​ត្រូពិច​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា ...

កូរ៉េ​ខាង​ត្បូ ដាក់ពង្រាយ យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35A ៤​គ្រឿង​ទៀត ក្រោម​ផែនការ​ដាក់ពង្រាយ ៤០​គ្រឿង​ត្រឹម​ឆ្នាំ​២០២១

កូរ៉េ​ខាង​ត្បូ ដាក់ពង្រាយ យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35A ៤​គ្រឿង​ទៀត ក្រោម​ផែនការ​ដាក់ពង្រាយ ៤០​គ្រឿង​ត្រឹម​ឆ្នាំ​២០២១

​ប្រភពពី​យោធា បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​បំបាំងកាយ ប្រភេទ F-35A ចំនួន ៤ គ្រឿង​ទៀត គ្រោង​នឹង​មកដល់ ប្រទេស​កូរ៉េខាងត្បូង នៅ​ចុង​សប្តាហ៍​នេះ ដែល​នឹង​នាំឱ្យ​ចំនួន អ្នក​ប្រយុទ្ធ​បំបាំងកាយ សរុប​នៅក្នុង​កងទ័ពអាកាស របស់​ប្រទេស​នេះ កើន​ដល់ ៨ គ្រឿង​។​ ​យន្ដហោះ​ចម្បាំង គេច​ពី​រ៉ា​ដា​ជំនា​ន់ទី​៥ ...

​អ្នកទោស​ជាង២៥០​នាក់បាន​ហែក​គុក​រត់គេចខ្លួន​ដោយ​សុវត្ថិភាព នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​

​អ្នកទោស​ជាង២៥០​នាក់បាន​ហែក​គុក​រត់គេចខ្លួន​ដោយ​សុវត្ថិភាព នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​

​យោងតាម​ប្រភព​ព័​ត៌​សារព័ត៌មាន BBC បាន​ចុះផ្សាយ​ឲ្យ​ដឹងថា អាជ្ញាធរ​ឥណ្ឌូនេស៊ី កំពុង​តាម​ប្រមាញ់​អ្នកទោស​ជាង ២៥០ នាក់ ដែល​បាន​រត់គេច​ចេញពី​ពន្ធនាគារ​នៅ​ខេត្ត West Papua ។​ ​ការ​ហែក​គុក​រត់ចេញ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ ខណៈដែល​ក្រុមអ្នកតវ៉ា​បាន​ដើរ​តាមផ្លូវ​ក្នុង​ទីក្រុង​ជាច្រើន ដោយបាន​បិទផ្លូវ និង​ដុត​អាគារ​ជាច្រើន​រួមទាំង​ពន្ធនាគារ​ផងដែរ ។​ ​ភាពវឹកវរ​នេះ​ត្រូវបាន​បង្កឡើង​ដោយសារ​មានការ​ឃុំខ្លួន​និស្សិត​មកពី Papuan នៅក្នុង​ទីក្រុង ...

មនុស្ស​រហូតដល់៨០​នាក់​បាន​ស្លាប់​ក្នុងករណីផ្ទុះ​គ្រាប់បែក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

មនុស្ស​រហូតដល់៨០​នាក់​បាន​ស្លាប់​ក្នុងករណីផ្ទុះ​គ្រាប់បែក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា អាជ្ញាធរ​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ ទី​២១ ខែសីហា ថា ចំនួន​អ្នកស្លាប់​ដោយ​ការ បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ ដែល​បាន​វាយប្រហារ​មកលើ ទីតាំង​នៃ​ការរៀប​ពិធីមង្គលការ​មួយ នៅ​រដ្ឋធានី​កា​ប៊ុល​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​កើនឡើង​ដល់ ៨០​នាក់ ។​ ​មន្ត្រី​សុខាភិបាល​សាធារណៈ មួយរូប​បាន​ប្រាប់​ដល់​ស៊ិន​ហួ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា “​តួលេខ​ចុងក្រោយបង្អស់ ...

ចិន​ដាក់ពង្រាយ​ឆ្មាំ​សមុទ្រ​របស់ខ្លួន​នៅ​ជិត​ទីតាំង​រក​ប្រេង​ឥណ្ឌា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

ចិន​ដាក់ពង្រាយ​ឆ្មាំ​សមុទ្រ​របស់ខ្លួន​នៅ​ជិត​ទីតាំង​រក​ប្រេង​ឥណ្ឌា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

​សាជីវកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដែល​ឧបត្ថម្ភ​ថវិកា ដោយ​រដ្ឋ​ឥណ្ឌា (ONGC) បាននិងកំពុង​ធ្វើការ​រុករក​ប្រេង នៅក្នុង​ដែនទឹក នៃ​សមុទ្រ​ចិន​ខាងត្បូង ។ ប្រភព​បាន​និយាយថា វា​គឺជា​ការឈ្លានពាន ដ៏​សំខាន់​ទី​បី​នៅក្នុង​ឆ្នាំ ២០១៩ ចូលទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់​វៀតណាម ពី​សំណាក់​ប្រទេស​ចិន ដោយ​កត់សម្គាល់ថា ឧប្បត្តិហេតុ​ចុងក្រោយ ពាក់ព័ន្ធ​នឹង​នាវា​ចិន​ចំនួន ២០ ...

យ៉ាងហោចណាស់​មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នៅក្នុង​ប្រទេស​ឡាវ

យ៉ាងហោចណាស់​មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នៅក្នុង​ប្រទេស​ឡាវ

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ស្ថានទូត​ចិន ប្រចាំ​ក្នុងប្រទេស​ឡាវ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជនជាតិ​ចិន ចំនួន​១៣​នាក់​បាន​ស្លាប់ និង​៣១​នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុងពេល​ជួប​ឧប្បត្តិហេតុ គ្រោះថ្នាក់​រថយន្តក្រុង នៅ​ភាគ​ខាងជើង នៃ​ប្រទេស​ឡាវ ។​ ​គ្រោះថ្នាក់​បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅ​គ្រា​ដែល​រថយន្ត​ទេសចរណ៍ ១​គ្រឿង ...

អ៊ីរ៉ង់ ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាមប្រសិនបើ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ចូលទៅ ឈូង​សមុទ្រ​ពែ​ក​

អ៊ីរ៉ង់ ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាមប្រសិនបើ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ចូលទៅ ឈូង​សមុទ្រ​ពែ​ក​

​តាម​សេចក្តីរាយការណ៍ កងកម្លាំង​ការពារ​បដិវត្តន៍ ឥស្លាម​របស់​ប្រទេស​អ៊ីរ៉ង់ នាពេល​ថ្មីៗ​នេះ បានធ្វើការ​ព្រមាន​ថា អាច​នឹងមាន​សង្គ្រាម​ផ្ទុះឡើង ប្រសិនបើ​អ៊ីស្រាអែល​ចូលរួម ជាមួយ​កងកម្លាំង​ចម្រុះ​ដែនសមុទ្រ នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក​។​ ​ប្រទេស​អ៊ីរ៉ង់ បានចាត់ទុក​កងកម្លាំង​ចម្រុះ​ការពារ​ដែនសមុទ្រ គឺជា​ក្រុម​ខុសច្បាប់ និង​បាន​និយាយថា ថ្នាក់ដឹកនាំ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ឡុង​ដ៍ បាន​ប្រឌិត​ហេតុការណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​វត្តមាន​របស់ខ្លួន នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក មាន​ភាពស្របច្បាប់ ពោលគឺ​អ៊ីរ៉ង់​ត្រូវបាន អន្តរជាតិ​ចោទប្រកាន់ ...

Page 2 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង