ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅថែរក្សា និងអភិរក្សបន្តទៀត ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានរកឃើញនារយៈកាលពេលកន្លងមក ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាយោធភូមិភាគ៤ ...