នាយទាហាន និងពលទាហានដែលត្រូវចូលនិវត្តន៍៤១៣នាក់ នៃយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលត្រូវចូលនិវត្តន៍ជាង ៤១៣នាក់ មកពីបណ្ដាអង្គភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ត្រូវបានបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ...