វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីឱបស្ទបជាមួយ អង្គកឋិនសាមគ្គី
ព្រះគ្រូចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី៤ឆ្នាំជាប់ៗគ្នា ដោយពិនិត្យឃើញពីស្ថានភាពភូមិសាស្ត្រនៃវត្ត មានអំណោយផលល្អនៅក្បែរបារាយណ៍ទឹកផ្លានិងដោយសង្កេតឃើញសក្តានុពលវិស័យទេសចរណ៍កំពុងទទួលបានកំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រះតេជគុណ វិមុលសំវភទ្ទកោ នឿម វុឌ្ឍី ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា៖ រៀបចំការប្រណាំងទូកលក្ខណៈប្រពៃណី បានធ្វើឡើង៤ឆ្នាំជាបន្តបន្ទាប់មកហើយ ដើម្បីអបអរសាទរ អង្គកឋិនទានសាមគ្គីដែលបានដង្ហែចូលវត្តនេះផងនិង ដើម្បីញ៉ាំងទឹកចិត្តបងប្អូនប្រជាពលរដ្ឋរួមគ្នា អភិរក្សថែរក្សាប្រពៃណី ទំនៀមទំលាប់និងជួយលើកកំពស់វិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចំរើនឡើងថែមទៀតផងដែរ។ មានព្រះថេរដិកាក្នុងពិធីបិទការប្រណាំងទូក ...