សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកម្រិត4E ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងឆ្នាំ បន្ទាប់ពីការសាងសង់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។ តាមរបាយការណ៍របស់ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានគណកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ...








