អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើសមយុទ្ធលើតុត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើង
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើសមយុទ្ធលើតុ ដែលជាការត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន ឬនៅជិតនោះ។ ថ្លែងនៅពិធីបើកសមយុទ្ធលើតុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវធ្វើ ...











