ប្រតិភូក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនិងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រសួងមហាផ្ទៃ បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយ លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ...