Tag: ព័ត៌មានខេត្តសៀមរាប

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ណុប សា​រៈ អធិការនគរបាល​ស្រុក រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក​សូទ្រនិគម ដែល​មាន​មន្ត្រី​សាលាស្រុក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​ទាំង​កម្លាំង​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល​សៀមរាប ដឹកនាំ​ដោយ​លោក ធិន សុធី ដែល​មាន​កម្លាំង​សរុប​ចំនួន​១៨​នាក់ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​អន្លង់​អាចម៍​ស្វា ស្ថិត​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ...

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ក្មេងៗ​ដើរ​ឆ្លុះ​កង្កែប​ដែល​បាន​ប្រាប់​នៅវេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​មាន​ជនបរទេស​ស្លាប់​នៅ​ចំណុច​គោក​តា​ប៉ះ ស្ថិតក្នុង​ភូមិ​តា​ស្រី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ចម្ងាយ​ពី​ថ្នល់​ជាតិប្រមាណ​៣០០​ម៉ែត្រ។ កងកម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ក្រឡាញ់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ពិនិត្យឃើញ​ថា សាកសព​ឈ្មោះ Li SIHO ភេទ​ប្រុស ...

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​២ សម្រាប់​ស្រុក​បន្ទាយស្រី ស្រុក​អង្គរជុំ និង​ស្រុក​វ៉ារិន ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត , ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ...

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

​នៅ​ព្រឹក​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ក​ដ្ឋ​មណ្ឌូ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ ចាប់ពី​ថ្ងៃ​ទី ៣០ វិច្ឆិកា​-០២ ខែ​ធ្នូ ២០១៨​។​ ​យោងតាម​សេចក្ដីជូនដំណឹង ...

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ លោក ទ្រី ឈី​វ អគ្គ​នាយរង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ក្នុងនោះ​អ្នកជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព គឺ​កំពុងតែ​មាន​តម្រូវ​យ៉ាង​ច្រើន ។ ព្រោះ​សេវាកម្ម​មួយ​នេះ​កំពុងតែ​មាន​ការ​ពេញ​សម្រាប់​អ្នកទេសចរ ខណៈ​កន្លងមក ក្រសួង​ទេសចរណ៍​បាន​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បដិសណ្ឋារកិច្ច និង​អ្នកជំនាញ​ស្ប៉ា ...

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការធ្ចើ​បច្ចុប្បន្នភាព​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការធ្ចើ​បច្ចុប្បន្នភាព​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​

​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ទាំង​រយៈកាល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ឲ្យមាន​ការគោរព​សិទ្ធិ​ជនពិកា​រ​ជា​មូលដ្ឋាន ខណៈ​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការដោះស្រាយ​ការលំបាក​របស់​ជនពិកា​រ​នៅក្នុង​សង្គម ។ ព្រោះ​ច្បាប់​នេះ​ត្រូវបាន​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​ជនពិការ​ជា​មូលដ្ឋាន កាត់បន្ថយ​ការរើសអើង​ជនពិការ ពង្រឹង​ទស្សនៈ​មើលឃើញ​សមត្ថភាព​ជនពិការ ប្រសើរ​ជាង​ការមើលឃើញ​ពិការភាព ...

អាជ្ញាធរ​ខេត្ត​សៀមរាបសុំ​ឲ្យ​ក្រុងFontaine​Bleauនៃ​ប្រទេស​បារាំង ជួយ​ដល់​វិស័យ​មួយចំនួន​នៅ​ខេត្ត​សៀមរាប រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​

អាជ្ញាធរ​ខេត្ត​សៀមរាបសុំ​ឲ្យ​ក្រុងFontaine​Bleauនៃ​ប្រទេស​បារាំង ជួយ​ដល់​វិស័យ​មួយចំនួន​នៅ​ខេត្ត​សៀមរាប រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប ជាមួយ​លោក Frederic Valletoux អភិបាលក្រុង Fontaine Bleau សាធារណៈរដ្ឋ​បារាំង នៅ​សាលាខេត្ត​សៀមរាប នា​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​សំណូមពរ​ដល់​ប្រតិភូ​ក្រុង Fontaine Bleau ...

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

​សមត្ថកិច្ច​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​ធ្វើ​អត្តឃាត ដោយ​ចង​-​ក សម្លាប់ខ្លួន ស្ថិតនៅ​ក្រុម​ទី​០៧ ភូមិភ្ញាជ័​យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ជនរងគ្រោះ​មានឈ្មោះ សុ​ត ហែម ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្វាយដង្គំ ។​ ...

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក សំ ផាន់​ណា នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់ បាន​ដឹកនាំ​កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ​ពណ៌ និង​ឃុំ​ល្វា ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក មាន​កម្លាំង​សរុប​ចំនួន ១២​នាក់ ដោយ​ប្រើប្រាស់​កាណូត​ជា​មធ្យោបាយ​ចំនួន​០២​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​ជល​ផល នៅ​ចំណុច​ទំនប់​សង់​ឃោ ក្នុង​ឃុំ​ល្វា និង​ទំនប់​ខ្លា​ក្រាប ស្ថិតក្នុង​ស្រុក​ពួក ។ ដោយ​បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង ...

ស្នងការ​នគរបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ការរក្សាសន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ផាប់​ស្ទ្រីត​

ស្នងការ​នគរបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ការរក្សាសន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ផាប់​ស្ទ្រីត​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​មើល​ឡើងវិញ លើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ របស់​កងកម្លាំង​នគរបាល ដែល​ប្រចាំការ​នៅក្នុង​តំបន់​ផាប់​ស្ទ្រីត ស្ថិត​ក្នុង​ក្រុង​សៀមរាប ។​ ​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល ...

Page 24 of 35 1 23 24 25 35

Recommended

សូម Like និង Follow ពួកយើង