វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប មានរៀបចំកម្មវិធីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ពីចំណុចភ្លើងស្ដុបចុងកៅស៊ូ ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ ក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”។ បើតាមលោក សុខ តុញ អនុប្រធាក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ និងជាអ្នករៀបចំកម្មវិធីនេះឡើង...

ព័ត៌មានលំអិត

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាប់ពីបានធ្វើការជួសជុលកែលំអ លាបព៌ណ និងសាងសង់បន្ថែមនូវព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងបរិវេនវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ទុកជាសម្បត្តិសាធារណៈសម្រាប់វត្ត និងបានដាក់បាត្រឆ្លង វេរភ័ត្តាហារប្រគេនព្រះសង្ឃចំនួន ៧៥អង្គ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព មហាឧបាសិកាបណ្ឌិត...

ព័ត៌មានលំអិត

លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

នៅរសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀ សីហា បានដឹកនាំប្រតិភូស្ត្រី និងក្រុមការងារស្ម័គ្រចិត្តក្នុងខេត្តសៀមរាប ចុះជួបសួរសុខទុក្ខ និងនាំយកនំចំណីចែកជូន ក្មួយៗ ប្អូនៗ នៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ដែលមានពិការភាព គ ថ្លង់...

ព័ត៌មានលំអិត

លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games ដែលមានន័យថា...

ព័ត៌មានលំអិត

ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ប្រជាពលរដ្ឋបានលើកឡើងថា ការខិតខំនាំមកនូវសន្តិភាពជូនកម្ពុជា ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកឱកាសឲ្យកម្ពុជា អាចរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ។ អ្នកស្រី បាក់ ថេងគាង ប្រជាពលរដ្ឋមកពីក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលកម្ពុជាអាចរៀបចំនូវការប្រកួតកីឡាលំដាប់អន្តរជាតិបាន។ អ្នកស្រីលើកឡើងថា កាលពីពេលកន្លងមក...

ព័ត៌មានលំអិត

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា តាមយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងហាហូយ នៃប្រទេសវៀតណាមហើយ បន្ទាប់ពីពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា ពីវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការហើយ ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង៨ពាន់នាក់បានចូលមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា នាថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណ ៨.៧២៦ នាក់ ។ លោកឲ្យដឹងថា ក្នុងចំណោមនោះអ្នកទេសចរជាតិ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និសីទអន្តរជាតិពិសេសស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប

នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC Preah Vihear បានរៀបចំសន្និសីទអន្តរជាតិពិសេសមួយ ស្តីពីតំបន់បេតិកភណ្ឌព្រះវិហារ និងកោះកេរ នៅខេត្តសៀមរាប ដែលអញ្ជើញជាអធិបតីពី លោកជំទាវ ឌីវីយ៉ានី អ៊ូតា ខបប្រាន (Divyani Utar Khobrante) អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា...

ព័ត៌មានលំអិត

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

នៅវេលាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប ដើម្បីយាងក្នុងព្រះរាជពិធីព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជារាស្រ្តជាបងប្អូន កូនចៅរបស់ព្រះអង្គ មានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ...

ព័ត៌មានលំអិត
Page 25 of 95 1 24 25 26 95

Recommended

សូម Like និង Follow ពួកយើង