Tag: អាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរបើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ ដើម្បី​តាមដាន​ការអនុវត្ត​គម្រោង​នានាដែល​អ្នកជំនាញការ​ចំពោះ​កិច្ច​បានដាក់​ជូន​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ ដើម្បី​តាមដាន​រាល់​អនុសាសន៍​ដែល​គណៈកម្មាធិការ​នេះ​បានដាក់​ជូនទៅ​តាម​ការ​ដ្ឋា​ន​អភិរក្ស​ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ ដឹកនាំ​ដោយ​សហប្រធាន​បារាំង​និង​ជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សា​ស្ថានទូត​បារាំង និង លោក Kenichi BESSHO អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន ...

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ក្រោម​ក្របខណ្ឌ​យុទ្ធនាការ​សាធារណៈ​ដាំ​ដើមឈើ​ឡើងវិញ​នៅ​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា ព្រះសង្ឃ​ជាច្រើន​អង្គ ពុទ្ធបរិស័ទ វិស័យ​ឯកជន បាន​ចូលរួម​ដាំ​ដើមឈើ​ប្រមាណ​២០០០​ដើម​នៅខាងមុខ​បរិវេណ​ប្រាសាទ​ប្រី​យ៍​។​ ​ព្រះ​វិជ័យ​រង្សី បណ្ឌិត លាច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប មាន​សង្ឃដីកា​រថា ព្រៃឈើ​អាច​ការពារ​នូវ​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​ជា​ម្លប់​សម្រាប់​មនុស្ស សត្វ​ទូទៅ​។ ព្រះអង្គ​មានទឹក​ព្រះទ័យ​សប្បាយ រីករាយ​ដែល​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការដាំ​ដើមឈើ​នៅទីនេះ​។ ...

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី ការរៀបចំ​កែលម្អ​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​ការលក់ដូរ​នៅមុខ​ប្រាសាទព្រះពិធូរ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ ​កិច្ចប្រជុំ​នេះដែរ​ក៏បាន​ពិភាក្សា​លើ​ផលប៉ះពាល់​បណ្ដាលមកពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ព្រោះ​ទីតាំង​លក់ដូរ​ក្នុងពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​និង​សោភ័ណភាព​របស់​ប្រាសាទព្រះពិធូរ និង បាន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​នាពេលខាងមុខ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នោះ​មាន​សោភ័ណភាព របៀបរៀបរយ​ឡើងវិញ​។​ ​សូម​បញ្ជាក់ដែរថា ដើម្បី​អនុវត្តន៍​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​ជំនាញ​រួចហើយ ដែល​ក្រុមការងារ​នេះ​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន ...

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​សហការ​ជាមួយ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអភិរក្ស​វាយ​ន​ភណ្ឌ​» រយៈពេល​១១​ថ្ងៃ​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​០៣ ខែមិថុនា ដល់ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ផ្តោត​សំខាន់​លើ​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ។ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ក្រោម​អធិបតីភាព​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ ...

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

​អ្នកជំនាញ​អាដហុក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាស៊ី​ស៊ី​-​អង្គរ លោក​សាស្ត្រាចារ្យ មួន​ណឺ ប៊ូ​ឆិ​ន​ណា​ឃី​(Mounir Bouchenaki) បញ្ជាក់ថា ការសម្រេច​ព្រះទ័យ​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ដែលមាន​អាយុកាល​យូរណាស់​មកហើយ របស់​ព្រះសង្ឃ​នៅ​វត្ត​លលៃ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប គឺជា​ការលើកស្ទួយ​ការអភិរក្ស​មរតក​ដូនតា​ខ្មែរ និង​យល់​ពី​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​។​ ​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ដំណើរ​ចុះ​តាមដាន​អនុសាសន៍​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នៃ​កិច្ចការ​អភិរក្ស ...

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

ក្រោម​កិច្ចសហការ​រវាង​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន និង អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​កម្មវិធី​អប់រំ​បរិស្ថាន​កុមារ​ដើម្បី​បញ្ជ្រៀប​ចំណេះដឹង​អំពី​បរិស្ថាន នៅ​សាលាបឋមសិក្សា​ដូន​ឪ សាលាបឋមសិក្សា​ត្រពាំង​ស្វាយ និង​សាលាបឋមសិក្សា​គោក​គ្រើល​។ កម្មវិធី​បញ្ជ្រៀប​ចំណេះដឹង​បរិស្ថាន​នេះ​មាន​រយៈពេល​៧​ខែ ពោលគឺ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ លោក Saturu ...

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា នា​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុល កែលម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៦៣៨​ករណី​។ ការអនុញ្ញាត​ខាងលើ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ចំនួន​១៣៩​ករណី ស្រុក​អង្គរធំ​ចំនួន​៥៦​ករណី ស្រុក​ពួក​ចំនួន ១១១​ករណី ស្រុក​បន្ទាយស្រី​បាន​ចំនួន ១១៥​ករណី និង​ក្រុង​សៀមរាប​ចំនួន ២១៧​ករណី​។​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អឿន សំអុន ប្រធាន​លេខាធិការដ្ឋាន​សហគមន៍ បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ...

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

អាជ្ញាធរ​ជាតិ​អប្សរា ដង្ហែរ​បុណ្យផ្កា​ប្រាក់​សាមគ្គី​ចូលរួម​កសាង​សមិទ្ធផល ក្នុង​វត្ត​ប្រាសាទលលៃ​

​បច្ច័យ​ទទួលបាន​ពី​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ មន្ត្រី នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ត្រូវបាន​ប្រគល់ជូន​វ​ត្ត​ប្រាសាទលលៃ ស្ថិតក្នុង ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​កសាង​កុដិ​ថ្មី​មួយ​ខ្នង ជំនួស​ឲ្យ​កុដិ​ចាស់​ដែល​បាន​កសាង​នៅលើ​ខឿន​ប្រាសាទបុរាណ​។​ ​បច្ច័យ​ទាំងអស់នេះ គ្រោង​នឹងចូលរួម​កសាង​កុដិ​មួយ​ខ្នង​ទំហំ​២០.១៥​ម x ១៦.៣៥​ម កម្ពស់​មួយ​ជាន់ ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង សម្រាប់​ព្រះសង្ឃ​គង់នៅ ...

ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នងក្នុង​ក្រុង​សៀមរាប រង​ផលប៉ះពាល់​

ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នងក្នុង​ក្រុង​សៀមរាប រង​ផលប៉ះពាល់​

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ចំនួន​៣ ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ចំនួន​១២​ខ្នង រង​ផលប៉ះពាល់ ក្នុងនោះ រលំ​ទាំងស្រុង ០៦​ខ្នង និង​របើក​ដំបូល ០៦​ខ្នង​។​ ​តាម​ការ​ឲ្យដឹងពី នៅ នា ស្មៀន​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២២ ខែ​ឧសភា ...

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​លទ្ធផល​នៅ​ដើមឆ្នាំ​២០១៩​នេះដែល​បាន​សង់​ទ្វារ​ទឹក , សង់​ស្ពានបេតុង​៤​ទីតាំងនិង​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​​ពួក និង ស្រុក​អង្គរធំ​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​លទ្ធផល​នៅ​ដើមឆ្នាំ​២០១៩​នេះដែល​បាន​សង់​ទ្វារ​ទឹក , សង់​ស្ពានបេតុង​៤​ទីតាំងនិង​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ស្រុក​​ពួក និង ស្រុក​អង្គរធំ​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ សំណង់​ទ្វារ​ទឹក , ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង​វិញ ក្នុង​បំណង​ដើម្បី​បម្រើ​ផលប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ ដែល​សំណង់​ទ្វារ​ទឹក , ស្ពានបេតុង និង​ការស្ដារ​ស្ទឹង​ទាំងនោះ ភាគច្រើន​ស្ថិត​នៅក្នុង​ស្រុក​ពួក និង​ស្រុក​អង្គរ​ធំ​។​   ​របាយការណ៍​បាន​បញ្ជាក់ទៀតថា សំណង់​ទ្វារ​ទឹក ...

Page 26 of 31 1 25 26 27 31

Recommended

សូម Like និង Follow ពួកយើង