វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

មន្ដ្រីនៃក្រសួងទេសចរណ៍ បានជំរុញទៅម្ចាស់ទីតាំងបម្រើសេវាទេសចរណ៍នៅក្នុងខេត្តសៀមរាប ត្រៀមខ្លួនឲ្យបានរួចរាល់នូវសេវាកម្មផ្សេងៗ ដើម្បីទទួលភ្ញៀវទេសចរជនជាតិចិន ដែលនឹងសម្រុកមកនៅខែមីនា ខណៈនៅឆ្នាំនេះកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវចិនប្រមាណពី ៨០ម៉ឺន ទៅ១លាននាក់។ ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីត្រៀមទទួលភ្ញៀវទេសចរចិន China Ready កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន...

ព័ត៌មានលំអិត

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

នាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាព ពីលោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការចូលរួមពីអភិបាលក្រុង...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា...

ព័ត៌មានលំអិត

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនានៅសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife and Aquarium) ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីធ្វើការស្វែងយល់ពីការរស់នៅរបស់សត្វកម្រដែលកំពុងមានវត្តមាននៅក្នុងសួនសត្វដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន...

ព័ត៌មានលំអិត

គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ

ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ ឯកឧត្ដម គឹម សុធិន បញ្ជាក់ថា ការងារស្ថិតនៅជាប់ក្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង...

ព័ត៌មានលំអិត

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

បន្ទាប់ពីរងការខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវត្សរ៍មកហើយនោះ ពេលនេះទន្លេស្ងួតចាប់ផ្តើមមានទឹកឡើងវិញបន្ទាប់ពីមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្តារស្រះបុរាណនេះ។ លោក ភឿន សុឃឹម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធបានឲ្យដឹងថា ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងសភាយុវពាណិជ្ជករកម្ពុជាសាសៀមរាប ហៅកាត់ថា (JCI ) បានការសហការគាំទ្រពីរដ្ឋបាលខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ចាប់ពីម៉ោង៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំជាតិនៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក ចេ...

ព័ត៌មានលំអិត

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

ក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភូមិសាស្ដ្រក្រោមដី បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ដ្រីជំនាញនៃអាជ្ញាធរជាតិអបស្សរា ចំនួន១៥រូប ដើម្បីឲ្យមានសមត្ថភាពរុករកស្រាវជ្រាវផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រោមដីតាមរមណីយដ្ឋានបុរាណក្នុងតំបន់អង្គរ ។ ការបណ្ដុះបណ្ដាលនេះបានធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាបដែលមានសិក្ខាកាមចំនួន១៥នាក់ ចូលរួម។ លោក ជឿង ចេយុង (Jeoung Jae...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប (JCI SR) នឹងរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅទីតាំងក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប។ «វនយាត្រា...

ព័ត៌មានលំអិត
Page 28 of 94 1 27 28 29 94

Recommended

សូម Like និង Follow ពួកយើង