ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនលោក ងឹន គឹមឡេង ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប នឹងជាភ្នាក់ងារទូរទស្សន៍បាយ័ន ប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នកំពុងមានជំងឺសម្ពាធសរសៃឈាម ដែលធ្វើឲ្យស្លាប់មួយចំហៀងខ្លួន នឹងកំពុងសម្រាកព្យាបាលនៅនឹងផ្ទះ។ ដោយអំណោយដែលបានផ្ដល់ជូនមាន៖ ...