ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៤ នៅតាមបណ្ដាវត្ត ក្នុងស្រុកចំនួន៤

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក លោកស្រីអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៤ នៃស្រុកចំនួន ៤ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៤។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក លោកស្រីអភិបាលរងខេត្ត...

ព័ត៌មានលំអិត

មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើរបស់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ខណៈកម្រិតទឹកភ្លៀងបានបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលបង្កជាជំនន់ទឹកភ្លៀង។ ចំពោះផ្លូវដែលសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្តធន់ធ្ងន់រួមមាន កំណាត់ផ្លូវជាតិលេខ ៦៤ ទិសដៅពីឃុំដំដែក ខេត្តសៀមរាប ឆ្ពោះទៅអូរប្រាំព្យាម...

ព័ត៌មានលំអិត

គម្រោងផ្លូវបេតុងអាមេ៤៥០ម៉ែត្រ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

គម្រោងផ្លូវបេតុងអាមេ ៤៥០ម៉ែត្រ ស្ថិតចន្លោះភូមិបុស្ស និងភូមិរំដេញ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត មន្រ្តីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃចំនួន៨ផងដែរ។ បើតាមលោក គឿន...

ព័ត៌មានលំអិត

ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសមកទស្សនាជារៀងរាល់ថ្ងៃ

តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។...

ព័ត៌មានលំអិត

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

សមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន ៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល៦ខែ។ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប និងលោកជំទាវ រួមនិងមន្ត្រីរាជការក្នុងខេត្ត បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបង្ហាញថា បច្ចុប្បន្នវិស័យអប់រំឯកជននៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាមលោក ឈង់ ឈាង ប្រធានគណៈកម្មការលទ្ធកម្មឃុំកន្ទួត...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

ដើម្បីជំរុញ និងពង្រឹងការសិក្សា ជាពិសេសសុជីវធម៌របស់សិស្សផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនៗពេលនៅផ្ទះឲ្យបានជាប្រចាំ ជាពិសេសការទិញសៀវភៅ ឧបករណ៍សិក្សាផ្សេងៗ ដើម្បីឱ្យកូនបានរៀនស្វែងយល់ពីអ្វីថ្មីៗបន្ថែមទៀត។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម សាលាបឋមសិក្សា យូ អេស...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបិរស្ថាន រួមនិងគ្រឹះស្ថានឯកជន បានសហការរៀបចំព្រឹត្តិការណ៍ ប្រកួតរត់ឡើងលើភ្នំគូលែន រដូវកាលទី២ ក្រោមនិយមន័យ "ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល" ដើម្បីផ្សព្វផ្សាយ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងជាមួយផ្នែកមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។ ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយក...

ព័ត៌មានលំអិត
Page 48 of 591 1 47 48 49 591

Recommended

សូម Like និង Follow ពួកយើង