អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ
ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ គឺស្របតាមបរិការណ៍នៃប្រទេសកម្ពុជា និងឆ្លើយតបទៅនឹងក្របខណ្ឌថ្មីជាសាកល ដោយមិនទុកនរណាម្នាក់ ស្ថិតក្នុងភាពឯកោនោះឡើយ។ អង្គការអមរាបានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ នៃកម្មវិធី “សកម្មភាពស្ត្រី និងមានភាពអង់អាច ដើម្បីសិទ្ធិស្ត្រី ក្នុងគោលបំណង រំលឹកឡើងវិញនូវការទាមទារសិទ្ធិដែលស្ត្រីគ្រប់រូបទទួលបានសិទ្ធិស្មើភាពគ្នា នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ...