សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅ​ចំណុច ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត សៀមរាប បណ្ដាលមកពី​ទំនាស់​ក្នុង​គ្រួសារ ដែល​បុរស​ជា​ប្តី បាន​ចាប់​ប្រពន្ធ​ចង និង...

ព័ត៌មានលំអិត

ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ពីរ​នាក់ត្រូ​វដើមឈើ​បាក់​សង្កត់​លើ ខណៈ​ដើរ​ទស្សនា​ប្រាសាទបេង​មាលា​

  នៅវេលា​ម៉ោង ជិត​៤​រសៀល កាលពី​ថ្ងៃទី​០៥​ខែ​កក្ត​ដា​ម្សិលមិញ​នេះ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ ០២​នាក់ ត្រូវបាន​ដើមឈើ​បាក់​សង្កត់​លើ ខណៈ​កំពុង​ដើរ​ទស្សនា​ប្រាសាទបេង​មាលា ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ​តាម​ការ​ឲ្យ​ដឹង​ពី នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្តសៀមរាប ឈរជើង​នៅ​ប្រាសាទ​នោះ បាន​និយាយថា បុរស​ជា​ភ្ញៀវទេសចរ ទាំង​២​នាក់​នោះ ម្នាក់​បាន​រងរបួស​ជា​ទម្ងន់ ដោយ​ដើមឈើ...

ព័ត៌មានលំអិត

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ដកហូត ឈើ​ខុសច្បាប់២៥២​ម៉ែត្រគូបក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

​បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប សមត្ថកិច្ច​ចម្រុះ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ ដ៏​ធំ​មួយកន្លែង​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ចាប់ពី​ល្ងាច​ថ្ងៃទី​០២ បន្ត​មកដល់​ថ្ងៃទី​០៣ ខែកក្កដា​នេះ ជាល​ទ្ទ​ផល សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ខុសច្បាប់ ចំនួន ២៥២ ម៉ែត្រត្រីគុណ​(​ម៉ែត្រគូប​) និង​ដកហូត​យកទៅ​រក្សាទុក​។​...

ព័ត៌មានលំអិត

ជនសង្ស័យបោក​កូន​នឹង​សសរផ្ទះ​ស្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅថ្ងៃនេះ​

​ជនសង្ស័យ ដែល​ចាប់​បោក​កូន​ខ្លួនឯង​នឹង​សសរផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​នោះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ខ្លួន​បាន​ហើយ ព្រឹក​ថ្ងៃទី​០៤ ខែ​កក្ត​ដា​នេះ ខណៈ​ជនសង្ស័យ​រូបនេះ​ត្រឡប់មកផ្ទះ​របស់ខ្លួន​វិញ​។​ ​អធិការនគរបាល ស្រុក​ប្រាសាទបាគង លោក​វរសេនីយ៍ឯក មិន ចន្ថា បាន​ឲ្យ​ដឹង នៅ​ព្រឹក​មិញ​នេះ​ថា ក្រោយពី​ទទួលដំណឹង​ពី​ក្រុមគ្រួសារ របស់​ក្មេងរងគ្រោះ ថា​ជនសង្ស័យ​បាន​ត្រឡប់មកផ្ទះ​របស់ខ្លួន​វិញ លោក​បាន​ចាត់​កម្លាំង​សមត្ថកិច្ច និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​...

ព័ត៌មានលំអិត

ម្សិលមិញមាន​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី ស្ថិតនៅ​ក្រុមទី​១២ ភូមិ​ដក​ពោធិ៍​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​ ​សមត្ថកិច្ច បន្តថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​នេះ គឺ​បណ្ដាលមកពី​ឆេះ​ឌីសង់ទ័រ​ភ្លើង ហើយ​នៅក្នុង​ករណី​អគ្គីភ័យ​នេះ បាន​បណ្តាល​ឲ្យ​រង​ការខូចខាត​សម្ភារ​ប្រើប្រាស់​មួយចំនួន រួមមាន​គ្រែ...

ព័ត៌មានលំអិត

ជនសង្ស័យ​ចំនួន ០៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​នៅ​ថ្ងៃទី​០២ ខែ កក្កដា​ឆ្នាំ ២០១៩​ម្សិលមិញ​នេះ ជន​ស្ស័​យ​ចំនួន ០៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​ត្រូវបាន​បញ្ជូន​ខ្លួន​ទោ​កាន់​សាលាដំបូង​ខេត្តហើយ ។ ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន៖ ទី​១.​ឈ្មោះ ចាន់ សម្បត្តិ​ភេទ​ប្រុស ឆ្នាំ​កំណើត ២០០២ មុខរបរ​គ្មាន ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង...

ព័ត៌មានលំអិត

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​រោច ខែអាសាឍ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​អភិរក្ស​ព្រៃឈើ​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និង​សហប្រតិបត្តិការ សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អង្គរ នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ការខ្នង​បារាយណ៍​ខាងលិច អាជ្ញាធរ​ភូមិ​បន្ទាយ​ឈើ បាន​ចុះ​បង្ការ​និង​ទប់ស្កាត់​បទល្មើស​ករណី​កាប់​ដើម​ត្រ​សេក​មួយ​ដើម ស្ថិតនៅ​ខាងត្បូង​វត្ត​ស្វាយ​រមៀត ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប​។​ ​ករណី​បទល្មើស​ខាងលើ​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​ឈ្មោះ ហ៊ត់...

ព័ត៌មានលំអិត

រដ្ឋបាល​ក្រុង​សៀមរាប ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ ក្នុង​សង្កាត់​សាលា​កំរើក​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ ដោយមាន​សំណូមពរ ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​តាវៀន​ចំនួន ៣០០​គ្រួសារ និង តាម​ការស្នើសុំ​របស់​សាលាសង្កាត់​សាលា​កំរើក កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ក្រោម​ការដឹកនាំ​របស់​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្ត​រុះរើ​របង​ដែល​បាន​សាងសង់​រំលោភ​ដី​ចំណី​ដងផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​តាវៀន​សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​រួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​ជា​សាធារណៈ​។​ ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះដែរ...

ព័ត៌មានលំអិត

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

​នា​វេលា​ម៉ោង​១៦:១០​នាទី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ហស​ការ​ជាមួយ​កម្លាំង​នគរបាល​អន្តោរ​ប្រវេសន៍ បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ និង​នាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន​។​ ​ជនសង្ស័យ​រូបនេះ​មានឈ្មោះ JASVEER SINGH ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៦ ជា​ជនជាតិ​ឥណ្ឌា​កាន់​លិខិត​ឆ្លង​ដែ​លេខ M២៥១៥៤៥៦ មុខរបរ​ថៅកែ​ភោជនីយដ្ឋាន GREATPUNJABCELEBRATION ស្នាក់នៅ​ភូមិ​មណ្ឌល​១...

ព័ត៌មានលំអិត

ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

​កាលពី​រសៀល​ថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ​២០១៩​នេះ មន្ទីរ រ៉ែ និង​ថាមពល​ខេត្តសៀមរាប និង កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ាវី ប្រធាន​មន្ទីរ រ៉ែ និង ថាមពល​ខេត្ត ដោយមាន​ការសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង...

ព័ត៌មានលំអិត
Page 63 of 84 1 62 63 64 84

Recommended

សូម Like និង Follow ពួកយើង