នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក...

ព័ត៌មានលំអិត

យោធាកម្ពុជា ថៃ សហប្រតិបត្ដិការការពារសន្ដិសុខនៅតាមព្រំដែន នៃប្រទេសទាំងពីរ 

គណ:កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទី៤ នៃប្រទេសកម្ពុជា និងយោធភូមិភាគទី២ នៃប្រទេសថៃ បានបើកកិច្ចប្រជុំលើកទី២៣ របស់ខ្លួន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អ រវាងភាគីទាំងពីរ តាមបណ្តោយព្រំដែន។កិច្ចប្រជុំនេះធ្វើឡើងនៅខេត្ដសៀមរាប ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានគណ:កម្មាធិការព្រំដែន ថ្នាក់...

ព័ត៌មានលំអិត

ទេសរដ្ឋមន្រ្តី លី ធុជ ៖អង្គការHALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១លាននាក់ ក្នុងរយ:ពេល ៣០ឆ្នាំមកនេះ 

រយ:ពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ប្រមាណជា ១លាននាក់ ក្រោមការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដី៤៣៣គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន៣២២,៥១៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២,២៦០គ្រាប់។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី...

ព័ត៌មានលំអិត

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR)៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”

កម្ពុជា បានក្លាយជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និង ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩” ហើយកិច្ចសន្ទនាយុវជនអាស៊ាន គឺសមស្របនឹងអាទិភាពនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងប្រធានបទ “អាស៊ានរួមគ្នាធ្វើ , ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ កិច្ចសន្ទនាយុវជនលើកដំបូងនេះ ចាប់ពីថ្ងៃទី ២៥ ដល់ទី...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថាការអភិវឌ្ឍន៍ប្រទេសដែលចំគោលដៅបានល្អ គឺត្រូវពឹងផ្អែកលើស្ថិតិ

ការអភិវឌ្ឍន៍ប្រទេស ដែលល្អត្រូវពឹងផ្អែកលើទិន្ន័យស្ថិតិ មិនថាវិស័យណាក៏ដោយ ព្រោះទិន្នន័យផ្ដល់អត្ថប្រយោជន៍ ជារបាយការណ៍វិភាគស៊ីជម្រៅ ជាកិច្ចការសំខាន់ មានអាទិភាពខ្ពស់សម្រាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ នេះបើតាមការលើកឡើង របស់ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នាសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វិភាគស៊ីជម្រៅលើប្រធានបទផ្អែកតួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងផែនការ និងលោក លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ...

ព័ត៌មានលំអិត

រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដោយនៅក្នុងនោះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពី ឥទ្ធិពលនៃការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ានសម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណនិរន្តរភាពនៅកម្ពុជា

នាសណ្ឋាគារ អង្គរប៉ារ៉ាឌីស ខេត្តសៀមរាប ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្តីពី “ឥទ្ធិពលនៃការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា” ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូចំនួន ១៨៥រូប មកពីវិស័យរដ្ឋ និងឯកជនដែលពាក់ព័ន្ធលើវិស័យមូលបត្រ...

ព័ត៌មានលំអិត

សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនាំកម្ពុជាចេញផុតពីគោលដៅរបស់ក្រុមភេរវនិយម

តំណាងគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់កម្ពុជា គូសបញ្ជាក់ថា សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកកម្ពុជាឲ្យចាកចេញផុតពីគោលដៅរបស់ភេរវនិយម និងបង្ហាញថា កម្ពុជាមិនគាំទ្រដល់អំពើភេរវកម្ម។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២នេះ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិកលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម លើកឡើងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

ដីព្រៃលិចទឹកតំបន់បីនៅក្នុងស្រុកក្រុងចំនួន៦ គឺមិនមានត្រូវមានឈ្មោះមន្ដ្រី ឬអាជ្ញាធរណាមួយកាន់កាប់ឡើយ នេះជាការលើកឡើងរបស់ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាសាលាខេត្តសៀមរាប។ ឯកឧត្ដម ទៀ...

ព័ត៌មានលំអិត
Page 69 of 241 1 68 69 70 241

Recommended

សូម Like និង Follow ពួកយើង