ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ អំពើហិង្សា រួមទាំងវិធានការដាក់ប្រទេសក្នុង ភាពអាសន្នរបស់យោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រឡប់មករកតុចរចាដើម្បីដោះស្រាយបញ្ហា ស្របទៅ តាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដែលព្រមព្រៀងឡើងដោយឯកច្ឆន្ទ ចេញផ្សាយនៅថ្ងៃពុធ...

ព័ត៌មានលំអិត

មេដឹកនាំកំពូលកូរ៉េខាងជើងថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ!

ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ហាក់បានបញ្ចេញតំរុយ ឲ្យពិភពលោកមើលដឹងថា ខ្លួនកំពុងត្រៀមដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ ខណៈប្រភពព័ត៌មានពីកូរ៉េខាងជើង បានចេញផ្សាយថា លោក គីម ជុងអ៊ុន កំពុងតែរៀបចំក្បួន ដើម្បីធ្វើការប្រឈមមុខរយៈពេលវែង ជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០...

ព័ត៌មានលំអិត

ហ្វីលីពីនទិញប្រព័ន្ធមីស៊ីលពីឥណ្ឌា សម្រាប់កងទ័ពជើងទឹករបស់ខ្លួន

ហ្វីលីពីនបានធ្វើការទិញប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវាដែលបាញ់ចេញពីឆ្នេរពីក្រុមហ៊ុនយោធាវិនិយោគរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ប្រាម៉ូសអ៊ែររ៉ូស្ពេស ក្នុងតម្លៃក្បែរ ៣៧៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ លោក ឌែហ្វីន ឡូរិនហ្សាណា មន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានសរសេរថា គម្រោងនេះ ជាការចរចារវាងហ្វីលីពីន និងរដ្ឋាភិបាលឥណ្ឌា។...

ព័ត៌មានលំអិត

ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

អូស្ត្រាលី និងនូវែលសេឡង់ បានបញ្ជូនយន្ដហោះស៊ើបការណ៍របស់ខ្លួនឱ្យទៅជួយវាយតម្លៃទំហំខូចខាត នៅលើប្រទេសដីកោះតុងហ្កា (Tonga) ដែលទើបតែរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា...

ព័ត៌មានលំអិត

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

រហូតមកដល់ពេលនេះរោគរាតត្បាតនៅតែបន្តអុកឡុកប្រទេសថៃ និងធ្វើឲ្យតម្លៃត្រីសាច់ក៏ដូចជាបន្លែកើនឡើងឥតឈប់ឈរ ជាពិសេសតម្លៃសាច់ជ្រូក ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន MGR Online នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ ស្របពេលដែលសាច់ជ្រូកនៅប្រទេសថៃកំពុងមានតម្លៃថ្លៃ ប្រជាជានជាច្រើនបានងាកទៅរកការទទួលទានសាច់ក្រពើជំនួសវិញ ។ បច្ចុប្បន្នសាច់ក្រពើនៅក្នុងប្រទេសថៃកាន់តែពេញនិយម ដោយសារតែតម្លៃរបស់វាថោកជាងសាច់ជ្រូក រួមជាមួយនឹងមានប្រូតេអ៊ីនខ្ពស់ គ្មានខ្លាញ់ និងមានជីវជាតិជាដើម ។...

ព័ត៌មានលំអិត

ប្រទេសវៀតណាម ពង្រាយកម្លាំងប្រមូលដែកគោលនៅរាយប៉ាយ តាមផ្លូវជាតិ មុនចូលឆ្នាំថ្មី

ប៉ូលិសចរាចរណ៍ និងសម្ព័ន្ធមកពីសង្កាត់ Binh Chanh ជាយទីក្រុងហូជីមិញបានសហការជាមួយអ្នកស្រុកដើម្បីប្រមូលដែកគោល និងវត្ថុដែកស្រួចៗដែលបោះចោលនៅលើផ្លូវជាតិដើម្បីត្រៀមចូលឆ្នាំថ្មីដែលត្រូវធ្វើនៅចុងខែមករាដល់ដើមខែកុម្ភៈ ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន(ទុយ ទ្រី) Tuoi Tre នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ លោក(ងៀន ក្វាង ទូន) Nguyen Quang...

ព័ត៌មានលំអិត

ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលបាលីស្ទីក នៅព្រឹកថ្ងៃពុធនេះ ដើម្បីជាការស្វាគមន៍ឆ្នាំ២០២២

ក្រុមអ្នកជំនាញកូរ៉េខាងត្បូង និងជប៉ុនបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) នៅព្រឹកថ្ងៃពុធនេះ ដែលអាចជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន ដែលតែងតែតាមដានជាប់ជានិច្ច នូវសកម្មភាពកូរ៉េខាងជើងនោះ បានអះអាងថា...

ព័ត៌មានលំអិត

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺ អះអាងថា គ្មានថ្ងៃដែលលោកត្រូវសុំទោស ចំពោះអ្នកស្លាប់ដោយសារ សង្គ្រាមគ្រឿងញៀននោះឡើយ

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា យើងនឹងគ្មានថ្ងៃសុំទោសឡើយ ចំពោះជនសង្ស័យ, អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ដែលបានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប ដោយប៉ូលិសជាតិហ្វីលីពីននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ យោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនផ្ទាល់...

ព័ត៌មានលំអិត

អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងកើនដល់ជិត ៤០០នាក់ នៅ ហ្វីលីពីន

មនុស្សយ៉ាងតិច ៣៧៥នាក់ឥឡូវនេះ ត្រូវបានគេដឹងថាស្លាប់ បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ វាយប្រហារប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ កំពូលព្យុះទីហ្វុង Rai ដែលមានខ្យល់បក់ល្បឿនប្រហែល ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្ខំមនុស្សប្រហែល ៤សែន នាក់...

ព័ត៌មានលំអិត

លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

អ្នកនយោបាយឆ្វេងនិយម លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលីបន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៩.៩៥ភាគយ លោក ហ្កាប្រ៊ីយែល បូរិច...

ព័ត៌មានលំអិត
Page 7 of 64 1 6 7 8 64

Recommended

សូម Like និង Follow ពួកយើង