Tag: អាជ្ញាធរជាតិអប្សរា

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័នព្រមទាំងថ្មចម្លាក់ផ្សេងទៀត នៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោម នៃស្ពានហាលជាយូរឆ្នាំមកហើយ។ បើតាមលោកស្រី គឹម សេងភក្តី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរា នៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។ ...

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា ...

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយភាគីឥណ្ឌា បានកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាត និងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសានេះថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម កសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។ ...

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ ...

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ មានឲ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវ នៅភាគខាងលិចរបស់ក្រុងអង្គរធំ គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយ ដោយក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាត របស់ខ្លោងទ្វារតាកាវ ឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ ដែលខូចខាតធ្ងន់ធ្ងរ ត្រូវបានជួសជុលជិតរួចរាល់ ...

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការជួសជុលស្ពានបុរាណ តាអោង ដំណាក់កាលទី២

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ ដែលនេះជាដំណាក់កាលជួសជុលលើកទី២ ដោយចាប់ផ្ដើមកាលពីដើមខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។ បើតាម លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន បានឱ្យដឹងថា ...

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

ត្រីមាសទី១ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៣១៤សំណើ 

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន ៤៣៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣១៤សំណើ។ ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគង បានចំនួន ៣២សំណើ, ស្រុកអង្គរធំ បានចំនួន ២៥សំណើ, ស្រុកពួក បានចំនួន ៦៧សំណើ, ...

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ទួលឡ ក្នុងក្រុមឡទ្វារដីឆ្នាំង នៃក្រុងអង្គរធំ

ក្រុមបុរាណវិទ្យានរបស់មជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការធ្វើកំណាយស្រាវជ្រាវ ឡដុតភាជន៍ប្រើប្រាស់ប្រចំាថ្ងៃ នៃសហគមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។ លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនានេះថា កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថាទួលនេះ ជាឡដុតភាជន៍សម័យបុរាណ ឬយ៉ាងណា។ ...

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។ លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ ...

Page 8 of 31 1 7 8 9 31

Recommended

សូម Like និង Follow ពួកយើង