Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

ដោយ Pothe Thun
26/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតបាកាណ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។

លោក ឃាម មុនី បានបញ្ជាក់ទៀតថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នៅជ្រុងនិរតី និងពាយ័ព្យ មានសភាពទ្រុឌទ្រោមខ្លាំងដោយសារកត្តាជាច្រើនដូចជា អាយុកាលនៃសំណង់ចាស់ធ្វើឱ្យថ្មពុក ប្រេះ និងបាក់ ការបោះបង់ចោលដោយគ្មានការថែរក្សារយៈពេលយូរ ការបំផ្លាញដោយធម្មជាតិ មានរុក្ខជាតិ ដុះចាក់ឬស និងទឹកភ្លៀងហូរច្រោះគ្រឹះថ្មបាយក្រៀម។ កន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើការទល់ទ្រជាបន្តបន្ទាប់ផងដែរ តែលើកនេះគឺក្រុមការងារបានរើ កាយយកកំណកដី កម្ទេចថ្ម ចេញរួចដាក់ថ្មចូលទីតាំងដើមវិញរុញឱ្យបានកិបល្អ លែងសូវមានឃើញចន្លោះប្រហោងទៀតហើយ។ ក្រុមការងារពិតជាសប្បាយចិត្តដោយសារ យើងអាចបំលាស់ទីថ្មខ្លះដែលមានទម្ងន់ប្រហែលជាង ៣តោន និងបានដឹកជញ្ជូនថ្មថ្មីយកទៅប្រើប្រាស់ដោយសុវត្ថិភាព។ ក្នុងពេលជួសជុលតួប្រាង្គបាកាណ នៃប្រាសាទអង្គរវត្តនេះដែរ ក្រុមការងារបានរកផ្គុំថ្ម រៀបចំថ្មដែលនៅរាយប៉ាយជុំវិញខឿន ដើម្បីរកកន្លែងដើមរបស់វា ហើយអាចនឹងយកថ្មទាំងនោះ ទៅរៀបចូលនៅកន្លែងដើមវិញបានមួយចំនួនធំ។ ជាមួយគ្នានេះក្រុមការងារក៏បានជួយទល់ទ្រសរសរណាដែលមានសភាពទ្រុឌទ្រោមថែមទៀត។

សូមជម្រាបថា រួតបាកាណនៃប្រាសាទអង្គរវត្ត ជ្រុងនិរតីនិងពាយ័ព្យនេះធ្លាប់បានជួសជុលម្ដងដោយសាលាបារាំងចុងបូព៌ាកាលពីចន្លោះឆ្នាំ១៩៣៥-១៩៣៦ ហើយក្រោយៗមក ការជួសជុលជាគម្រោងធំដុំ គឺពុំធ្លាប់មានទេ មានតែគម្រោងជួសជុលតូចតាច ដូចជា កាលពីឆ្នាំ២០០០ អាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលទល់ទ្រ និងធ្វើជណ្តើរ និងមានអង្គការ GACP អាល្លឺម៉ង់ធ្លាប់ជួយជួសជុលរូបអប្សរា និងប្រាង្គមួយចំនួនដែលមានថ្មពុកផុយខ្លាំង។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ជ្រុងនិរតីនិងពាយ័ព្យជាថ្មី ដោយប្រើឆន្ទះខ្ពស់បំផុត ពីព្រោះការជួសជុលនេះ មិនអាចនាំយកគ្រឿងចក្រចូលបាន គឺត្រូវប្រើកម្លាំងមនុស្សសុទ្ធដើម្បីលើកដុំថ្មធំៗ យកទៅតម្រៀបគ្នាឡើងវិញរហូតបានសម្រេច។ បន្ទាប់ពីបញ្ចប់ការជួសជុលតួប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត ឬហៅថា «រួតបាកាណ»នេះ ក្រុមការងារនឹងស្នើសុំមានគម្រោងជួសជុលខឿនបាកាណពីរជ្រុងទៀត គឺជ្រុងអគ្នេយ៍និងជ្រុងឦសានដែលមានសភាពខូចខាតខ្លាំងគួរឱ្យបារម្ភ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ប្រាសាទអង្គរវត្ត​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បង្ហាញការសាទរ និងគាំទ្រដែលរដ្ឋាភិបាល ដែលសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បង្ហាញការសាទរ និងគាំទ្រដែលរដ្ឋាភិបាល ដែលសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យសកម្មភាពការងារ និងទីតាំងស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz ខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.