កូរ៉េខាងជើងតម្រូវឲ្យមន្ត្រីទូត និងជនបរទេសសរុប៣៨០នាក់ ស្ថិតនៅកន្លែងដាច់ឆ្ងាយពីគេឯង ដើម្បីបង្ការការឆ្លង COVID-19
(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើងបានតម្រូវឱ្យជនបរទេស ៣៨០នាក់ ស្ថិតនៅកន្លែងដាច់ដោយឡែកឆ្ងាយពីគេឯង ដែលនេះជាវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង COVID-19 ខណៈប្រទេសឯកោជាងគេបំផុតនៅលើពិភពលោកមួយនេះ មិនទាន់សេចក្ដីរាយការណ៍ពីករណីឆ្លងជំងឺនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍យ៉ាងដូចឆ្នេះ ដោយផ្អែកលើសារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ហើយមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ ...