អាជ្ញាធរខេត្ដសៀមរាបនិងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប
អាជ្ញាធរខេត្ដសៀមរាប បានសហការជាមួយមន្ត្រីជំនាញ និងយុវជន សសយក បានចុះធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងគោលបំណងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតមកនៅកម្រិតទាប ដោយការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៦ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ ...