Tag: ចាក់វ៉ាក់សាំងកូវីដ-១៩

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុកដែលមានទីតាំងចាក់វ៉ាក់សាំងនៅក្នុងសាលាបឋមសិក្សាសំបួរ ។ លោក វរៈសេនីយ៍ឯក ឌិន សុភិន នាយរងសេនាធិការភូមិភាគ៤ និងជាប្រធានក្រុមទី៤ការចាក់វ៉ាក់សាំង នៅសង្កាត់សំបួរ បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋនាថ្ងៃទី០១ខែសីហានេះគឺត្រូវចាក់ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១កាលពីថ្ងៃទី១០ ទី១១ខែកក្កដា ក្នុងពេលតែមួយគឺដោយសារផែនការចាក់វ៉ាក់សាំងដុសទី២ត្រូវចាប់ផ្តើមនៅថ្ងៃទី៣១ខែកក្កដា ...

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើការព្រមានខ្លាំងៗ និង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រោះថាការចាក់វ៉ាក់សាំងនាពេលនេះ គឺមិនគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយឡើយ ...

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាបជិត ២០០នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាបជិត ២០០នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ រួមមានអ្នកបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ ក្នុងខេត្តសៀមរាបប្រមាណ១៧០នាក់ បានស្ម័គ្រចិត្ដទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ។ តាមការលើកឡើងរបស់ពួកគាត់ បង្ហាញថា ពួកគាត់ពិតជាមានការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ពីភ្ញៀវទេសចរ ខណៈអ្នកទេសចរទាំងនោះ ធ្វើដំណើរពីគ្រប់ទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយទៀត។ ការទទួលបានវ៉ាក់សាំងនេះ ទោះបីមិនអាចការពារបាន១០០%ក៍ដោយ ...

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនភ្ញៀវ

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបើកបររ៉ឺម៉កម៉ូតូ ម៉ូតូកង់បី និងខ្លះជាអ្នកបើកបររថយន្តទេសចរណ៍ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូងដែលជាអ្នកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់សុខភាពប្រជាពលរដ្ឋដែលមានហានិភ័យ ...

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

កាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ-១៩ លើកទី១ ជូនដល់គ្រួសារកងទ័ព ចំណុះទីបញ្ជាការយោធភូមិភាគ នៅមន្ទីពេទ្យយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនេះធ្វើឡើងចាប់ថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ខេត្ដសៀមរាប។ នាឱកាសនោះ ឯកឧត្តម ...

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកលោកស្រីជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ...

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

បើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) សម្រាប់អ្នកដែលចង់ចាក់លើកទី១តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។ តាមសេចក្តីបានបញ្ជាក់ទៀតថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ជូនដល់ក្រុមមនុស្សមួយចំនួន ...

កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជិត១៥ពាន់នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១

កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជិត១៥ពាន់នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមមានកម្លាំងកងទ័ព ចំណុះឲ្យយោធភូមិភាគទី , កម្លាំងនគរបាលការពារព្រំដែន និង កម្លាំងកងរាជអាវុធហត្ថខេត្ត សរុប ចំនួន ១៤.៨១៧នាក់ ក្នុងស្រីចំនួន៥៨៥នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១រួចរាល់ហើយ ...

មន្ដ្រីរាជការ និងសមត្ថកិច្ចប៉ូលិសនៅក្នងខេត្តសៀមរាប បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មានចំនួនជិត ១ពាន់នាក់

មន្ដ្រីរាជការ និងសមត្ថកិច្ចប៉ូលិសនៅក្នងខេត្តសៀមរាប បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មានចំនួនជិត ១ពាន់នាក់

មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប៉ូលិស នៅខេត្ដសៀមរាប បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ក្នុងរយ:ពេលពីរថ្ងៃ មានចំនួនជិត ១ពាន់នាក់ នេះបើតាមការអោយដឹងពីមន្ដ្រីជំនាញសុខាភិបាល កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ និងថ្ងៃទី០២ ខែមីនាឆ្នាំ២០២១នេះ មន្ដ្រីរាជការស៊ីវិល ...

Recommended

សូម Like និង Follow ពួកយើង