មន្រ្តីជំនាញជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារ ដើម្បីឱ្យការងារចុះវាស់វែងអនុវត្តទៅដោយរលូន និងបានរហ័ស
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភូមិចំនួន៥ ក្នុងឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប រួមមានភូមិប្រិយ៍១ ភូមិប្រិយ៍២ ភូមិត្រាំសសរ ភូមិក្របៅ និងភូមិក្រូចចារ ត្រូវបានមន្រ្តីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមន្ត្រីជំនាញបានជំរុញឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមសហការជាមួយក្រុមការងារតាមរយៈការចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងបោះបង្គោលច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ និងដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីអនុវត្តទៅរលូន ...











