Tag: ជំងឺកូវីដ១៩

វគ្គបណ្តុះបណ្តាលចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាននិងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍

វគ្គបណ្តុះបណ្តាលចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាននិងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំបើកវគ្គបណ្តុះបណ្តាលដើមី្បគ្រប់គ្រងនូវទិន្នន័យអ្នកដំណើរ (Web App) ក្នុងការតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជូនដល់មន្ត្រីពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីក្រុងស្រុកចំនួន ...

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ...

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

ក្រសួងសុខាភិបាលនិងអង្គការWHOប្រចាំកម្ពុជា កោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងលោកជំទាវ លី អាយឡេន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ប្រចាំនៅកម្ពុជា បានកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក ...

បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩

បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩

មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ...

គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

គ្រប់វត្តអារាមនៅក្នុងខេត្តសៀមរាប រៀបចំពិធីបុណ្យវិសាខបូជាជាក្រុមតូចៗ និងការពារខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលជំងឺកូវីដ១៩

ជារៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មី ១៥កើត ខែពិសាខ នៅគ្រប់ទីអារាម និងទីសក្ការៈព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យ ដ៏មានសារសំខាន់មួយ ដោយព្រះសម្មាសម្ពុទ្ឋ ទ្រង់បានប្រសូត្រ យាងត្រាស់ដឹងសព្វញ្ញូពុទ្ឋ និងយាងចូលបរិនិព្វាន ក្នុងថ្ងៃនិងខែតែមួយ។ ពិធីនេះដែរ នៅឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា។ ពិធីបុណ្យវិសាខបូជានៅកម្ពុជា ...

អាជ្ញាធរខេត្តសៀមរាប ព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ត្រូវបានមេខ្យល់អូសទាញត្រឡប់ទៅធ្វើការនៅប្រទេសថៃ ខណៈជំងឺកូវីដ១៩ កំពុងស្ថិតក្នុងភាពអាសន្ន

អាជ្ញាធរខេត្តសៀមរាប ព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ត្រូវបានមេខ្យល់អូសទាញត្រឡប់ទៅធ្វើការនៅប្រទេសថៃ ខណៈជំងឺកូវីដ១៩ កំពុងស្ថិតក្នុងភាពអាសន្ន

បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានវិលត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប បច្ចុប្បន្នតាមការឲ្យដឹងពីអាជ្ញាធរស្រុកមួយចំនួន ក្នុងខេត្តសៀមរាប មានជនខិលខូចមួយចំនួន បានអូសទាញពួកគេ ឲ្យត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ខណៈស្ថានភាពជំងឺកូវីដ១៩ នៅលើសកលលោកនៅតែស្ថិតក្នុងភាពអាសន្ននៅឡើយ។ នៅក្នុងកិច្ចប្រជុំ ស្ដីពី វឌ្ឍនភាពស្ថានភាពទូទៅនៃវិធានការការពារ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ...

ក្រុមវេជ្ជសាស្រ្តចិន កូវីដ១៩

កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ាន ទទួលបានក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន

យោងតាមផេកហ្វេសប៊ុក (Page Facebook) របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បង្ហាញថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន៧រូប និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា បានអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ ពួកគេជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដំបូងគេបង្អស់ ដែលរដ្ឋាភិបាលចិន បាន បញ្ជូនមកកាន់តំបន់អាស៊ាន។ ក្នុងឱកាសអញ្ជើញទទួលនោះ គេឃើញមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ...

ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ ខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិក សមាជិកា រួមមាន ...

Recommended

សូម Like និង Follow ពួកយើង