មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួង និងជាអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំណុចចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួចបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។ ...