ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ
ដោយមើលឃើញពីភាពចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែធ្វើដំណើរឆ្លងកាត់ក្នុងវត្តទាំងថ្ងៃទាំងយប់ និងដើម្បីរក្សាបានសណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងទីអារាម បញ្ចៀសការរំខាន និងបញ្ហាផ្សេងៗដល់វត្ត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប គណៈកម្មការអាចារ្យវត្ត បានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានសម្រេចចាប់ផ្តើមដំណើរឈូសឆាយដំណើរ និងស្ថាបនាជាផ្លូវបេតុងមួយខ្សែប្រវែង១៦០ម៉ែត្រ ទន្ទឹង៦ម៉ែត្រ ជាប់របងវត្តក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ព្រះវិបុលសត្ថា ...