រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងបុគ្គលិកក្នុងសាលាខេត្តសៀមរាប
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្ត ចំនួន២៩៤នាក់ ស្រី១១៣នាក់ និងមិនបានចូលរួមចំនួន ៤៥នាក់ ដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ នឹងត្រូវធ្វើតេស្តនាពេលបន្ទាប់។ លោក លី ...