កម្លាំងនគរបាលគ្រឿងញៀនខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយបញ្ជូនខ្លួនរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងនគរបាលគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនមនុស្សចំនួន០៦នាក់ ក្នុងនោះស្រីចំនួន០២នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ចុះបង្ក្រាបបទរក្សាទុកជួញ ដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលំនៅដ្ឋានមួយ ស្ថិតក្នុងភូមិចំបក់ហែ ...