មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត រួមនឹងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអង្គភាពមានការពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ និងអង្គការដៃគូរជាច្រើនរូប។ ...